ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ក្រសួង​សេដ្ឋកិច្ច តម្រូវឱ្យ​មន្ត្រី​បំពេញការងារ​ពី​ផ្ទះ​តាម​ប្រព័ន្ធ Online

42

​ភ្នំ​ព​ញ ៖ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០២១ បាន​ថ្លែងថា ប្រតិបត្តិ​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​វិធានការ​ចាំបាច់​ជា​អាទិភាព​ចំពោះមុខ​ក្នុងការ​ការពារ និង​ប្រយុទ្ធប្រឆាំង​ការឆ្លង រីក​រាលដាល​ជំងឺ​ក្អឹ​ង​-១៩ ដែល​បាននិងកំពុង​បន្ត​កើតមាន​ជា​បន្តបន្ទាប់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​ព្រឹត្តិការណ៍ “ សហគមន៍ ២០ កុម្ភៈ ២០២១” មក​, ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សូម​ធ្វើ​ការណែនាំ​ដល់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួង , (​ប្រធាន​គ្រប់​អង្គភាព​ដែលមាន​ទីតាំង​ក្នុង​ទីស្តីការក្រសួង​, ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ​, ឯកឧត្តម​អគ្គនាយក នៃ អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង ឯកឧត្តម​នាយក​វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, លោក លោកស្រី​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រាជ​ធា​ឌី​-​ខេត្ត ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ព្រឹត្តិការណ៍ “ សហគមន៍ ២០ កុម្ភៈ ២០២១” និង បុគ្គលិក​មន្ត្រីរាជការ​នៃ​គ្រប់​អង្គភាព​ដែល​បាន​រៀបរាប់​ខាងលើ សូម​បំពេញការងារ​ពី​ផ្ទះ​តាម​ប្រព័ន្ធ Online សម្រាប់ រយៈពេល ១ សប្តាហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីណែនាំ​នេះ រហូតដល់​មានការ​ណែនាំ​ជាថ្មី​។

​ទន្ទឹមនេះ ចំពោះ​ការិយាល័យ ឬ​អង្គភាព​ដែល​ទទួលបន្ទុក​ទទួល​ឯកសារ , ប្រធាន​អង្គភាព​នីមួយៗ ត្រូវ​ចាត់ចែង​ឱ្យមាន​មន្ត្រី​ឆ្លាស់​វេន​គ្នា មក​ប្រចាំការ​ក្នុង​ចំនួន​កំណត់​សមរម្យ​មួយ ដើម្បី​បន្ត​និរន្តរភាព​កិច្ចការងារ​រដ្ឋបាល​របស់​អង្គភាព​ខ្លួន​។

​បន្ថែម​លើ​នេះ សូម​មន្ត្រីរាជការ​ទាំងអស់ ដែល​ចេញ – ចូល​ទីស្តីការក្រសួង ត្រូវ​បន្ត​អនុវត្ត​ការ​ស្កេ​ន QR Code “​ទប់ស្កាត់​កូ​វីដ​-១៩” ឱ្យបាន ខ្លា​ប់​ខ្លួន និង​ជាប្រចាំ ស្របតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​នាពេល​កន្លងទៅនេះ​។​

​ចំពោះ​អគ្គនាយកដ្ឋាន​ពន្ធដារ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ , ឯកឧត្តម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ត្រូវគោរព​តាម​ការណែនាំ ដោយឡែក​ផ្ទាល់​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ទុប​នាយករដ្ឋមន្ត្រី ក្នុងការ​ចាត់តាំង​មន្ត្រី​បម្រើ​ការងារ​ដើម្បី​ធានា​ឲ្យ​បាន នូវ​និរន្តរភាព​នៃ​ការប្រមូល​ចំណូល ការផ្តល់សេវា​ជូន​ដល់​ធុរជន និង​ការបើក​ផ្តល់​ថវិកា​សម្រាប់​ការអនុវត្ត​ការងារ​របស់​ស្ថាប័នរដ្ឋ​។
​ទទួលបាន​សេចក្តីណែនាំ​នេះ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួង ប្រធាន​គ្រប់​អង្គភាព និង​បុគ្គលិក​មន្ត្រីរាជការ​ទាំង​អស់ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទាំង​ថ្នាក់កណ្តាល និង​ថ្នាក់មូលដ្ឋាន ត្រូវ​សហការ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

អត្ថបទដែលជាប់ទាក់ទង