ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង ក្នុង​ខែកុម្ភៈ​ឆ្នាំ ២០២១ សម្រេចបាន​ជាង​១៣៧​ភាគ រយ នៃ​ផែន​ការមិន​ប៉ះពាល់​កូ​វិដ​-១៩

74

ភ្នំពេញ​៖ តាម​របាយ​ការ​ណ៏​ឲ្យ​ដឹង​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញ​លទ្ធផល​ផ្នែក​ដំណាំ​ស្រូវ​រដូវប្រាំង ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២១ ដោយ​សម្រេចបាន​៦៣០,៨៨៣ ហិកតា ស្មើនឹង​១៣៧,៣៩ ភាគរយ នៃ​ផែនការ​ចំនួន​៤៥៩,២០០​ហិកតា មិន​ប៉ះពាល់​ជំងឺ​កូ​វិដ​-១៩ ខណៈ​ជំងឺ​នេះ​កំពុង​រាតត្បាត​ចូល​សហគម​ន៏​យ៉ាងណាក្ដី​នោះ ។

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បានឱ្យដឹង​នៅថ្ងៃនេះ​ថា​៖ ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២១ ផលិតកម្ម ដំណាំ​ស្រូវ​រដូវប្រាំង​បាន​ភ្ជួរ​រាស់​លើ​ផ្ទៃដី​សម្រេចបាន​ចំនួន ៦៣០,៩៦៤​ហិកតា ក្នុងនោះ​ភ្ជួរ​រាស់​ដោយ​គោ​-​ក្របី​មាន​ចំនួន ៤២៥៧​ហិកតា ស្មើនឹង​០,៦៧​ភាគរយ និង​ដោយ​គ្រឿងយន្ត​ចំនួន​៦២៦,៧០៧​ហិកតា ស្មើនឹង ៩៩,៣​ភាគរយ ។​

លោក​វេ​ង សាខុន បញ្ជាក់ថា ផ្ទៃដី​សាប​សម្រេចបាន​ចំនួន ២៦​ហិកតា និង​ផ្ទៃដី​ស្ទូង​និង​ព្រោះ សម្រេចបាន​ចំនួន​៦៣០,៨៨៣​ហិកតា​ស្មើនឹង​១៣៧, ៣៩ ភាគរយ នៃ​ផែនការ​ចំនួន​៤៥៩,២០០​ហិកតា លើស​ឆ្នាំមុន​៣៣,៣៧៥​ហិកតា ។

​លោក​បាន​បន្តថា ចំពោះ​ការងារ​ប្រមូល​ផល​ស្រូវប្រាំង​សម្រេចបាន​ចំនួន​២៤៧,០៨៩​ហិកតា ដោយ​ទទួល​បរិមាណ​ផល​សរុប​ចំនួន​១,០៩០,៣៣៤ តោន និង​ទទួល​ទិន្នផល​គិត​ជា​មធ្យម ៤,៤១៣​តោន​ក្នុង​មួយ​ហិកតា ។​
​ដោយឡែក ការនាំចេញ​អង្ករ​មាន​ចំនួន​៤១, ៩៤៩​តោន មានការ​ថយចុះ​ចំនួន ៤៤,១០០ តោន​ស្មើនឹង​៥១,២៥ ភាគរយ តិចជាង​បរិ​មា ណ នាំចេញ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២០​ដែលមាន​ចំនួន​៨៦,០៤៩​តោន ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង