ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី សំអន លើកទឹកចិត្ត​ឲ្យ​មន្ត្រី​តាម​មន្ទីរ បន្ត​កិច្ចសហការ អនុវត្តន៍​តាម​បទបញ្ជា និង​អនុសាសន៍ សំខាន់ៗ របស់​សម្តេច​តេ​ជោ​ហ៊ុន ការពារ​ទប់ស្កាត់​នូវ​បញ្ហា​កូ​វីដ​-១៩

52

 

​ភ្នំពេញ​៖ លោក ណុប ចាន់ណា​រិន្ទ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ផ្ទាល់ខ្លួន នា​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ នេះ​ថា ៖ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ជំរុញ​ការលើកទឹកចិត្ត​ដល់​មន្ត្រី​តាម​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​រាជធានី ខេត្ត បន្ត​កិច្ចសហការ និង​ស្តាប់​ការណែនាំ​អាជ្ញាធរ​ធរ​ខេត្ត ក្នុង​គោលបំណង​តែមួយ​ដូចគ្នា គឺ​អនុវត្តន៍​តាម​បទបញ្ជា និង​អនុសាសន៍​សំខាន់ៗ របស់​សម្តេច​អគ្គ​ហា​សេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការការពារ​ទប់ស្កាត់​នូវ​បញ្ហា​កូ​វីដ​-១៩ និង​ដើម្បី​ប្រឆាំងនឹង​កូ​វីដ​-១៩ ឲ្យ​ចេញ​ផ​ផុតពី​ភពផែនដី ។​
លោក ណុប ចាន់ណា​រិន្ទ អ្នកនាំពាក្យ​ដដែល​រូបនេះ បានបញ្ជាក់​ទៀតថា​៖ យោង​លើ​ស្ថានភាព​បច្ចុប្បន្ន ស្តីពី​ការ​ប្រឈម​ទៅនឹង​បញ្ហា​កូ​វីដ​-១៩ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ពិនិត្យឃើញថា​៖ ក្រៅពី​ការទទួលខុសត្រូវ​រប​ស់​មន្ត្រី​ថ្នាក់កណ្តាល ក៏​ឃើញ​មាន​ថ្នាក់ដឹកនាំ និង​មន្ត្រី នៅតាម​មន្ទីរ​រាជធានី​- ខេត្ត បាន​ខិតខំ​យក​អស់ពី​សមត្ថភាព ប្រាជ្ញា​ស្មារតី កំលាំងកាយ ចិត្ត ក្នុងការ​ចូលរួម​យ៉ាង​សកម្ម ជាមួយ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ផ្សព្វផ្សាយ​វិធានការ ការពារ និង​ការទប់ស្កាត់​ការរីក​រាលដាល​បញ្ហា​កូ​វីដ​-១៩ នៅតាម​សហគមន៍ ជាមួយ​ថ្នាក់ដឹកនាំ​រាជធានី ខេត្ត ពិសេស​តាម​បណ្តា​ខេត្ត​ជា​គោលដៅ មួយ ចំនួន ដូចជា រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្ត​បន្ទាយ មានជ័យ ខេត្តបាត់ដំបង ខេត្តពោធិសាត់ និង​ថ្មីៗ​នេះ នៅ​ខេត្តព្រៃវែង ។
ឈរលើ​ស្មារតី​នេះ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង សូម​កោតសរសើរ​ដោយស្មោះ​ចំពោះ​ការខិតខំ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី តាម​មន្ទីរ ទាំងអស់ ដោយ​សូម​លើកទឹកចិត្ត​ឲ្យ្ត​បន្ត​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ធរ​ខេត្ត ឲ្យ​បាន​កាន់តែ​សកម្ម​ថែមទៀត ស្របតាម​បទបញ្ជា និង​អនុសាសន៍​សំខាន់ៗ របស់​សម្តេច​អគ្គ​ហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងការ ការពារ​ទប់ស្កាត់​នូវ​បញ្ហា​កូ​វីដ​-១៩ និង​តាមដាន​ការណែនាំ​ជា​សារ​សម្លេង​ពិសេស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​បាន​ជាប់​ជាប្រចាំ សំដៅ​អនុវត្តន៍​ឲ្យ​បាន​ប្រសិទ្ធិភាព ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង