ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាត់បង់​ជិត​មនុស្ស​២​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​កៀនស្វាយ​

157

 

​កណ្ដាល ៖ ក្រុម​សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក រវាង​ម៉ូតូ​និង​រថយន្ត បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២ នាក់​កាលពី​ម៉ោងជាង​១១​ថ្ងៃទី ១០ ខែ មីនា ឆ្នាំ​២០២១ នេះ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ ២២-២៣ ក្នុងភូមិ ស្លាប​តា​អោន ឃុំ គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​ប៉ូលិស​បន្តទៀតថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ខាងលើ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក់ HONDA Zoomer.X ពណ៌​លឿងចាស់ ពាក់​ផ្លាក់លេខ ភ្នំពេញ 1GO.3516 បើកបរ​ដោយ​ឈ្មោះ យ៉ាវ រដ្ឋា ភេទ​ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ​(​ខ្មែរ​) មាន​ទីលំនៅ​ភូមិ ដក់ពរ ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង (​ស្លាប់​) និង​អ្នករួមដំណើរ ឈ្មោះ ផាត ស្រី​យ៉ា ភេទ​ស្រី អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ អំពៅព្រៃ ឃុំ​ចំបក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង (​ស្លាប់​) ដែល​បើកបរ​មាន​ទិ​ដស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​១ ហើយ​ពេល​បើក​ម៉ូតូ​មកដល់​ចំណុចកើតហេតុ បាន​បុក​ចែង​ក្រោយ រថយន្ត​ម៉ាក HINO ពណ៌​ខៀវ ប្រភេទ​ក្បាល​សណ្តោង ពាក់​ផ្លាកលេខ ភ្នំពេញ 3C.8853 សណ្តោង​សឺ​មី​រ៉ឺម៉ក ផ្លាកលេខ ភ្នំពេញ 4A.1593 ។​

​ចំពោះ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​គេចខ្លួន​) ដែល​បើក​មាន​ទិសដៅ​ផ្ទុយគ្នា ហើយ​បំពុង​តែ​បត់​ឆ្វេង​ឆ្លងកាត់​ថ្នល់ បណ្តាល​ឲ្យ​ស្លាប់​អ្នកជិះ​ម៉ូត​ទាំង​២​នាក់​នៅ​កន្លែងកើតហេតុ​។ ចំពោះ​ម៉ូតូ​និង​រថយន្ត​រង​កា​ខូចខាត​។​

​សព​ជនរងគ្រោះ ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។ ម៉ូតូ​ខូចខាត ០១ គ្រឿង​និង​រថយន្ត​០១​គ្រឿង ត្រូវបាន​កម្លាំង​ជំនាញ​ចុះ​វាស់វែង​យកទៅ​រក្សា​ទុកជា​ភស្តុតាង នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​នីតិវិធី​។​

​នគរបាល​បាន​សន្និដ្ឋាន​បឋម​ថា អ្នកបើកបរ​រថយន្ត​ធ្វេសប្រហែស​មិន​ប្រុងប្រយ័ត្ន មិនបាន​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ មុនពេល​បើក​ឆ្លងកាត់​ថ្នល់​។ អ្នកបើកបរ​ម៉ូតូ ធ្វេសប្រហែស បើក​លឿន មិន​មើល​ស្ថានភាព​ផ្លូវ​ខាងមុខ​មាន​ឧបសគ្គ​៕

អត្ថបទដែលជាប់ទាក់ទង