ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ពលករ​ខ្មែរ​ត្រឡប់​ចេញពី​ប្រទេស​ថៃ ​កាន់តែច្រើន អាជ្ញាធរខេត្ត​បាត់ដំបង​ពង្រីក​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត​

485

 

​បាត់ដំបង ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា​ការកើនឡើង​នៃ​ចំនួន​ពលករ​ខ្មែរ​នេះ បាន​បង្ខំ​ឲ្យ​អាជ្ញាធរខេត្ត ត្រូវ​ពង្រីក​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត ព្រោះ​មណ្ឌល​ខ្លះ​មាន​ភាព​តូចចង្អៀត​និង​ចាប់ផ្ដើម​ពេញ​បណ្ដើរៗ ដើម្បី​ចៀសវាង​ការបិទ​សាលារៀន​ទាំងអស់​នៅ​ទូទាំង​ខេត្ត ជា​ចាំបាច់ អាជ្ញាធរ​អាច​នឹង​បិទ​សាលារៀន​មួយចំនួន ប្រសិនបើ​កំណើន​របស់​ពលករ​ខ្មែរ​កាន់តែច្រើន​និង​ខ្វះ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ ព្រោះ​កំណើន​របស់​ពលករ​ខ្មែរ មាន​លំនៅដ្ឋាន​ក្នុង​ខេត្តបាត់ដំបង ពិសេស​ពលករ​ខ្មែរ​ដែល​ដឹកជញ្ជូន​ពី​បណ្ដា​ខេត្ត​ផ្សេងៗ​ជាប់​នឹង​ព្រំដែន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ កើន​ឡើងជា​បន្តបន្ទាប់​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បានបញ្ជាក់​ថា​តែ​យ៉ាងណា មុននឹង​ឈានដល់​ការបិទ​សាលារៀន​មួយចំនួន យក​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក សូម​អាជ្ញាធរ​តាម​បណ្ដាល​ស្រុក ត្រូវ​ពិនិត្យ​រក​អគារ​ទីតាំង​របស់​រដ្ឋ​ណា ដែល​ទំនេរ​ទុកចោល​និង​អាច​ប្រើប្រាស់​បាន ត្រូវ​រៀបចំ​កន្លែង​ទាំងអស់នោះ យក​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក រួមទាំង​មាន​បង្គន់​អនាម័យ​និង​ភ្លើងអគ្គិសនី​។​

​លោក​យី សុង​គី​ប្រធាន​មន្ទី​អប់រំ យុវជន​និង​កីឡា​ខេត្តបាត់ដំបង បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​កំណើន​របស់​ពលករ​ខ្មែរ មាន​លំនៅដ្ឋាន​ក្នុង​ខេត្តបាត់ដំបង ពិសេស​ពលករ​ខ្មែរ​ដែល​ដឹកជញ្ជូន​ពី​បណ្ដា​ខេត្ត​ផ្សេងៗ​ជាប់​នឹង​ព្រំដែន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ កើន​ឡើងជា​បន្តបន្ទាប់ អាជ្ញាធរ​អាច​យក​សាលា​មួយចំនួន​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​។​

​យោងតាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តបាត់ដំបង បាន​បង្ហាញថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ពលករ​ខ្មែរ​ដែលមាន​ទីលំនៅ​ក្នុង​ខេត្តបាត់ដំបង ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ហើយ​ត្រូវបាន​ដឹកជញ្ជូន​ពី​បណ្ដា​ខេត្ត​មួយចំនួន​សរុប​ជាង ១០០០​នាក់​និង​បញ្ជូន​ពលករ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​ទើប​ឆ្លងដែន​មកពី​ថៃ ទៅ​រាជធានី​និង​ខេត្ត​ផ្សេងៗ​មាន​ចំនួន​ជាង ៧០០​នាក់​និង​បច្ចុប្បន្ន​មាន​ពលករ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​មណ្ឌល​នានា​នៅ​ខេត្តបាត់ដំបង​មាន​ចំនួន​សរុប ២៥២១​នាក់​៕

អត្ថបទដែលជាប់ទាក់ទង