ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

QR Code “​ទប់ស្កាត់​កូ​វីដ​” អាច​ប្រើ​ជា​សំណាញ់​សុវត្ថិភាព​ការពារ​ទីតាំង​អាជីវកម្ម​ឱ្យ​ដំណើរការ​ជាធម្មតា​តាមបែប​គន្លង​ថ្មី​

85

 

​ភ្នំពេញ ៖ សម្រាប់​ម្ចាស់​ទីតាំង​អាជីវកម្ម ការប្រើប្រាស់ QR Code នឹង​ក្លាយជា​សំណាញ់​សុវត្ថិភាព​ការពារ​ការពារ​ទីតាំង​អាជីវកម្ម​ឱ្យ​ដំណើការ​ជាធម្មតា​តាមបែប​គន្លង​ថ្មី​។
​សូម​ស្នើឱ្យ​បុគ្គល​ចូល​ទីតាំង​របស់ខ្លួន ស្កេ​ន QR Code និង​បង្ហាញ​លទ្ធផល ដើម្បី​បានដឹង​ពី​ស្ថានភាព​ពាក់ព័ន្ធ​នឹង​ជី​ងឺ​កូ​វីដ​១៩​របស់​បុគ្គល​ទាំងនោះ តាមរយៈ​ការបង្ហាញ​ពណ៌​លើ​អេក្រង់​ទូរ​សព្ទ ដូចខាងក្រោម​៖

​ពណ៌​បៃតង បញ្ជាក់​ពី​ស្ថានភាព​ធម្មតា បុគ្គល​នោះ​មិន​ត្រូវបាន​កត់ត្រា​ថា​មាន​ពាក់ព័ន្ធ​ជាមួយ​ជំងឺ​កូ​វីដ​១៩ ក្នុងអំឡុងពេល​១៤​ថ្ងៃ​កន្លងមក​ទេ​។ លោកអ្នក​អាច​អនុញ្ញាតឱ្យ​បុគ្គល​នោះ​ចូល​ដោយ​អនុវត្តតាម​វិធាន​សុខាភិបាល​។​

​បើ Scan QR Code ហើយ​បង្ហាញ​៖
​ពណ៌​លឿង បញ្ជាក់​ពី​ស្ថានភាព​គួរឱ្យ​សង្ស័យ មានន័យថា​បុគ្គល​នោះបាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩ ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ក្នុងអំឡុងពេល ១៤​ថ្ងៃ​ចុងក្រោយ និង​មិនទាន់​បញ្ចប់​កាតព្វកិច្ច​ធ្វើ​ច​ត្តា​ឡី​ស័ក​។​
​តើ​គួរ​ធ្វើយ៉ាងណា​?
– សម្រាប់​សាមីខ្លួន អ្នក​ត្រូវបំពេញ​កាតព្វកិច្ច​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​ឱ្យបាន​ត្រឹមត្រូវ ហាម​ដាច់ខាត​ដើរចេញ​ក្រៅ​ផ្ទះ​ឬ​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក តាមដាន​សុខភាព​ខ្លួនឯង ព្រមទាំង​អនុវត្ត​វិធានការ​សំខាន់ៗ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​
– សម្រាប់​ម្ចាស់​ទីតាំង​អាជីវកម្ម ប្រសិនបើ​មាន​បុគ្គល​មាន​ស្ថានភាព​គួរឱ្យ​សង្ស័យ​នេះ ទៅដល់​ទីតាំង របស់លោក​អ្នក លោកអ្នក​អាច​សម្រេចចិត្ត​មិន​អនុញ្ញាតឱ្យ​បុគ្គល​នោះ​ចូល ឬ​អាច​ផ្តល់​សេវា​ជូន​គាត់​ដោយមាន​ការប្រុងប្រយ័ត្ន​និង​ដាច់ដោយឡែក​ពី​គេ​។​

​បើ Scan QR Code ហើយ​បង្ហាញ​៖
​ពណ៌​ក្រហម បញ្ជាក់​ពី​ស្ថានភាព​ហានិភ័យ​ខ្ពស់ ថា​បុគ្គល​នោះ​មាន​ជំងឺ​កូ​វីដ​១៩
​តើ​គួរ​ធ្វើយ៉ាងណា​?
– សម្រាប់​សាមីខ្លួន ត្រូវ​ប្រញាប់​ហៅ​ទៅ​លេខ​ទូរ​សព្ទ​ទាន់​ហេតុការណ៍​១១៥ ដើម្បី​ស្វែងរក​ការព្យាបាល​ជាបន្ទាន់​។​
– សម្រាប់​ម្ចាស់​ទីតាំង​អាជីវកម្ម លោកអ្នក​មិនត្រូវ​អនុញ្ញាតឱ្យ​បុគ្គល​នោះ​ចូល​ទីតាំង​ខ្លួន​ជាដាច់ខាត និង​ហៅ​ទៅ​លេខ​ទូរ​សព្ទ​ទាន់​ហេតុការណ៍​១១៥​។​

​សូមបញ្ជាក់ថា​៖ ការប្រើប្រាស់​ប្រព័ន្ធ QR Code នេះ មិនមាន​ការតាមដាន​ឯកជន​ភាព​របស់​បុគ្គ​ល​ឡើយ ហើយ​ទិន្នន័យ​នេះ មិនមាន​ចែករំលែក​ទៅ​ស្ថាប័ន បុគ្គល​ណា ក្រៅពី​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ក្នុង​គោលដៅ​ការពារ​សុខភាព​សាធារណៈ​។​

​ការចូលរួម​ប្រើប្រាស់​ប្រព័ន្ធ QR Code នេះ​ទាំងអស់គ្នា ដើម្បី​បង្កា​សុខភាព ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​រាតត្បាត​សកល​នេះ និង​ជួយ​ឱ្យ​សកម្មភាព​ធុរកិច្ច​របស់លោក​អ្នក​អាច​នៅ​ដំណើរការបាន​ជាធម្មតា តាមបែប​គន្លង​ថ្មី​៕

អត្ថបទដែលជាប់ទាក់ទង