ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទុក​កូន​នៅតែ​ឯង​ឪពុក ទៅ​កាច់​ឈូក​ពេល​មករ​កកូន​! កូន​លង់ទឹក​ស្លាប់​

227

 

​កណ្ដាល​៖​ក្រុម​សមត្ថកិច្ច​ប៉ូលិស​បាន​រាយការណ៍​អោយដឹង​នៅ​រសៀល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១​នេះ​ដោយមាន​ករណី​ក្មេងប្រុស​ម្នាក់​លង់ទឹក​(​ស្លាប់​)​ដោយ​យ៉ាង​អាណោចអាធ័ម​នៅ​ចំណុច​បឹង​ប្រាក់​តូច ស្ថិតនៅ​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

ជនរងគ្រោះ​ឈ្មោះ​សយ សំណាង ភេទ​ប្រុស អាយុ​៨​ឆ្នាំ​។​
ឪពុក​ឈ្មោះ សយ ជា អាយុ 35​ឆ្នាំ​និង​ម្តាយ​ឈ្មោះ ហុយ សុ​ខេន អាយុ 32​ឆ្នាំមាន​ទី​លំ​ភូមិ​ពោធិ​មៀ​វ ឃំ​ុ​គគីរ​ធំ ស្រុក​កៀន​ស្វា​ខេត្តកណ្តាល​។​

ប៉ូលិស​បន្តទៀតថា​នៅ​ថ្ងៃខែ​ឆ្នាំ​ខាងលើ​វេលា​ម៉ោង ប្រហែល​១២​ថ្ងៃត្រង់​ឈ្មោះ​សយ ជា បាន​ជិះ​ម៉ូតូឌុប​កូនប្រុស​ទៅ​កាច់​ឈូក​នៅ​ចំណុច​បឹង​ប្រាក់​តូច​ស្ថិតក្នុង​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ​។ ពេលទៅដល់​បឹង​ក៏​ឡើង​ជិះទូក​ទាំងពីរ​នាក់​ដើម្បី​កាច់​ឈូក​។ លុះដល់​វេលា​ម៉ោង​1​រសៀល​ក៏​ត្រឡប់មក​គោក​វិញ ហើយ​អោយ​កូន​ឈរលើ​គោក តែម្នាក់ឯង ដោយ​ឪពុក​គាត់​ចុះទៅ​កាច់​ឈូក​ដែលមាន ចំងាយ​ប្រហែល​50​ម៉ែត្រ​ពី​កន្លែង​កូន​ឈរ ។​ពេល​កាច់​ផ្លែ​ឈូក​បាន​ហើយក៏​ត្រឡប់មកវិញ ពេលមកដល់​ទូក​មិនឃើញ​កូន ដោយ​ឃើញតែ​ខោអាវ ក៏​ស្ទុះ​ចុះរ​ករាវ​មើល​ក្រោម​ទូក​ស្រាប់តែ​ឃើញ​កូន​លង់ទឹក​ស្លាប់​នៅក្រោម​ទូក ឃើញ​ដូចនេះ​ឪពុក​បាន​យក​កូន​មកដល់​ផ្ទះ​ទើប​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​៕​

អត្ថបទដែលជាប់ទាក់ទង