ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់​រថយន្ត​មួយគ្រឿង ដឹក​ជនជាតិ​ចិន​ចេញពី​ខេត្ត​ព្រះសីហនុ មកដល់​ភ្នំពេញ​

127

 

​ភ្នំពេញ ៖ នៅវេលា​ម៉ោង​ប្រមាណ​ជាង​៧​យប់​ថ្ងៃទី ១០ មីនា ២០២១ នេះ​មាន​ករណី​មាន​ប្រកាស​តាម​វិទ្យុទាក់ទង​ឲ្យ​ឃាត់​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX350 ដែលមាន​ផ្លាកលេខ ភ្នំពេញ​2AX .8066 ដោយមាន​ជនជាតិ​ចិន​ចំនួន ៣ នាក់​និង​ខ្មែរ​ម្នាក់​ជា​អ្នកបើកបរ ហើយ​រថយន្ត​ខាងលើ​ជា​រថយន្ត​តាក់ស៊ី សរុប​មាន​មនុស្ស​៤​នាក់ រថយន្ត​ខាងលើនេះ បើក​ចេញពី​ខេត្ត​ព្រះសីហនុ​ដោយមាន​ការសង្ស័យថា​មាន​ជម្ងឺ​កូ​វីដ​១៩ ។​

​ក្រោយ​ទទួល​ព័ត៌មាន​ថា រថយន្ត​ខាងលើ​ចូលមក​រាជធានី​ភ្នំពេញ លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ប្រកាស​តាម​វិទ្យុទាក់ទង មួយសន្ទុះ​ក្រោយមក នគរបាល​ខណ្ឌទួលគោក​បាន​បានធ្វើ​ការឃាត់​រថយន្ត​នេះ​ភ្លាម ដែល​កំពុង​បើកបរ នៅតាម​ផ្លូវ​សហព័ន្ធរុស្ស៊ី សំដៅ​ឆ្ពោះ​មកក្រោម​ស្ពាន​អាកាស​៧​មករា ទើ​ម​កម្លាំង​សមត្ថកិច្ច​ធ្វើ​ការឃាត់​រថយន្ត​នោះ​តែម្តង ។​

​ក្រោយពី​ការឃាត់​រថយន្ត​ខាងលើ​បាន​ហើយ សមត្ថកិច្ច បាន​ទាក់ទង​ទៅកាន់​ក្រសួងសុខាភិបាល រង់ចាំ​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ដោយ​ឲ្យ​មានការ​ពាក់​ឯកសណ្ឋាន​ត្រឹមត្រូវ​មក​ចាំ​យក​ជន​ទាំង​បួន​នាក់​នេះ​៕

អត្ថបទដែលជាប់ទាក់ទង