ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកស្អែក​ព្រឹទ្ធសភា នឹង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​

63

 

​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​បាន​ប្រជុំ ក្រោម​អធិប តី ភាព​របស់​ឯកឧត្តម​កិត្តិ​នីតិកោសល បណ្ឌិត ស៊ឹម កា ប្រធានស្តីទី​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃ​ពុធ ទី​១០ ខែមីនា ឆ្នាំ​២០២១ ។​

​បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​រួចមក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បានកំណត់​យក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​០៨:០០​នាទី​ព្រឹក ដើម្បី​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដោយមាន​របៀបវារៈ​តែ​មួយ​គឺ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ៕

អត្ថបទដែលជាប់ទាក់ទង