ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំណាង អគ្គ​រដ្ឋបាល​គយ​នៃ​សា​ធារ​ដ្ឋ​ប្រជាមានិត​ចិន និង​ក្រុមការងារ​អគ្គនាយកដ្ឋាន​​កសិកម្ម​កម្ពុជា បាន​ឯកភាពគ្នា អនុញ្ញាត​ឲ្យ​នាំ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​​មិន​ប៉ះពាល់​កូ​វិដ​-១៩​ឡើយ

66

 

​ភ្នំពេញ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ បាន​មានប្រសាសន៍ថា​, ដូច​តាម​ការគ្រោងទុក នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ ក្រុមការងារ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ដំណើរការ​ត្រួតពិនិត្យ​ចម្ការ​ស្វាយ និង​រោងចក្រ​ប្រព្រឹត្ត​កម្ម​ពងរុយ​ក្នុង​ផ្លែស្វាយ តាម​អន​ឡាញ ជាមួយ​ភាគី​គយ​នៃ​ខេត្ត​ក្វាង​ស៊ី តំណាង អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅលើ ទីតាំង​ដែល​បាន​គ្រោងទុក​ដូចខាងក្រោម​៖
១-​ចម្ការ​ស្វាយ UCDL Development Co.,Ltd
២- ចម្ការ​ស្វាយ Angkor Harvest Co.,Ltd
៣-​ចម្ការ​ស្វាយ Bamin Agriculture Hi-Tech Development Co.,Ltd
៤-​រោងចក្រ​ប្រព្រឹត្ត​កម្ម​ពងរុយ​ចោះ​ផ្លែស្វាយ Long Wo Agriculture (Cambodia) Co.,Ltd
៥-​រោងចក្រ​ប្រព្រឹត្ត​កម្ម​ពងរុយ​ចោះ​ផ្លែស្វាយ AL JAZEELAND FOOD PTE. LTD
៦-​រោងចក្រ​ប្រព្រឹត្ត​កម្ម​ពងរុយ​ចោះ​ផ្លែស្វាយ BOEUNG KET FRESH FRUITS Co.,Ltd
៧-​រោងចក្រ​ប្រព្រឹត្ត​កម្ម​ពងរុយ​ចោះ​ផ្លែស្វាយ HYUNDAI AGRO (CAMBODIA) CO.,Ltd
លោក​រដ្ឋមន្ត្រី​បន្តថា​, តាមរយៈ​ការវាយតម្លៃ​រយៈពេល​ពេញ​មួយថ្ងៃ ភាគី​ចិន​បាន​សន្និដ្ឋាន​ដូចខាងក្រោម​៖ ១. ពិនិត្យឃើញថា​ទាំង​ចម្ការ​ស្វាយ​និង​រោងចក្រ​ប្រព្រឹត្ត​កម្ម​ពងរុយ​ក្នុង​ផ្លែស្វាយ មាន​ចំណុច​ល្អ ប្រសើរ​ច្រើន បើទោះបីជា​នៅមាន​ចំណុច​មួយចំនួន​ត្រូវ​កែលម្អ​បន្ថែម​ក៏ដោយ​។ ២. ភាគី​ចិន​នឹង​ព​ន្លឿ​ន​ការរៀបចំ​របាយការណ៍​វាយតម្លៃ​នេះ​ឱ្យបាន​លឿន​បំផុត​ប្រកបដោយ លទ្ធផល​ល្អប្រសើរ ទន្ទឹមនឹង​ការសន្និដ្ឋាន​ខាងលើ ភាគី​ចិន​បាន​ពិនិត្យឃើញ​នូវ​ចំណុច​ខ្វះចន្លោះ​មួយចំនួន​ដែល​តម្រូវឱ្យ​កែលម្អ​បន្ថែម ដូចខាងក្រោម​៖ ១. កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ការធ្វើ​ខ័​ណ្ឌ​ចែក​បន្ទប់​វេច​ខ្ចប់ និង​ឃ្លាំង​ត្រជាក់ ហើយ​និង​ត្រូវ​បន្ថែម​ឧបករណ៍​មួយចំនួនទៀត​នៅ​រោងចក្រ​ប្រព្រឹត្ត​កម្ម ដើម្បី​បង្កើន ការគ្រប់គ្រង​អនាម័យ និង​ហានិភ័យ​បង្ករ​ដោយ​សមាសភាព​ចង្រៃ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ។ ២. ត្រូវ​ពង្រឹង​វិធានការ​នានា​នៅក្នុង​ចម្ការ និង​រោងចក្រ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ឱ្យ​កាន់តែ​ល្អប្រសើរ ។ ៣. ពង្រឹង​ការយល់ដឹង​បន្ថែមទៀត​ជូនទៅ​ដល់​អ្នក​ដាំ​ស្វាយ និង​ម្ចាស់​រោងចក្រ​ប្រព្រឹត្ត​កម្ម​អំពី​វិធានការ អនាម័យ និង​ភូតគាម​អនាម័យ​ឱ្យ​ស្របតាម​លក្ខខណ្ឌ​តម្រូវ​របស់​ភាគី​ចិន​។
ការ​បូកសរុប​នូវ​លទ្ធផល​នៃ​កិច្ចដំណើរការ​វាយតម្លៃ ក្រុមការងារ​ភាគី​ចិន​សន្យា​នឹង​ផ្តល់​លទ្ធផល​តាមរយៈ​របាយ​ការណ៍​វាយតម្លៃ​ក្នុង រយៈពេល​១​សប្ដាហ៍​បន្ទាប់ពី​កិច្ចប្រជុំ​នេះ​។ ក្រុមការងារ​អគ្គនាយកដ្ឋាន​កសិកម្ម នឹង​ខិតខំ​ជំរុញ ឲ្យ​ក្រុមហ៊ុន ធ្វើការ​កែលម្អ​នូវ​ចំណុច​ខ្វះខាត ឱ្យបាន​លឿន​បំផុត ដើម្បី​ឈានទៅ​សម្រេច​ឲ្យ​ខាន​តែ​បាន​ក្នុង​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន នៅក្នុង​ឆ្នាំនេះ​។​
សូមបញ្ជាក់ថា​៖ មូលហេតុ​ចម្បង​នៃ​ការអូសបន្លាយ​ពេលវេលា នៃ​ការធ្វើ​សេចក្តីសម្រេចចិត្ត​ក្នុងការ​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ផ្លែស្វាយ​ស្រស់​ចេញពី​កម្ពុជា​នោះ គឺ​៖
១. ការយល់ដឹង​របស់​ក​ម្ពុ​ជា​ទាក់ទង​ទៅនឹង​ការគ្រប់គ្រង អនាម័យ​និង​ភូតគាម​អនាម័យ (​ទាំង​ការ​នាំចូល​និង​នាំចេញ​ផលិតផល​កសិកម្ម និង​ទាំង​ការដាំដុះ​ដំណាំ​) នៅមានកម្រិត ដោយ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ពុំទាន់​មានច្បាប់​ស្តីពី អនាម័យ​និង​ភូតគាម​អនាម័យ នៅឡើយ​ដែរ ។ ២. ផ្លែស្វាយ​ជា​ប្រភេទ​ផ្លែឈើ​មួយ​ដែលមាន​សក្តានុពល ផ្ទុក​ពងរុយ ដែល​នឹង​អាច​ចាប់ផ្តើម​ញ​ស់​ជា​ដង្កូវ ហើយ​ក្លាយជា​សត្វ​រុយ អាច​ទៅ​បំផ្លាញ​ដំណាំ​នានា​នៅក្នុង​ប្រទេស​នាំចូល ដែលមាន​ភូមិសាស្ត្រ​ស្ថិតនៅក្នុង​តំបន់ មាន​ស្ថានភាព​នៃ​អាកាសធាតុ និង​បរិស្ថាន ប្រហាក់ប្រហែលគ្នា​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង