ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្ត​ស្វាយរៀង ចុះសួរសុខទុក្ខ​កម្មករ​រោងចក្រ ដែល​រងរបួស​ដោយសា​រ​គ្រោះថ្នាក់​ចរាចរណ៍

182

 

​ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត នា​ព្រឹក​ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១​នេះ បាន​ចាត់​កម្លាំង​ចុះ​អន្តរាគមន៍​ដឹក​អ្នករបួស​មក​សង្គ្រោះ​ភ្លាមៗ​ទៅកាន់​មន្ទីរពេទ្យ និង​បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​សាខា ចុះ​សួ​សុខ​ទុក​និង​នាំយក​ថវិកា​មួយចំនួន ជូន​ដល់ក​ម្មករ កម្មការិនី​ដែល​កំពុង​សម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ចំនួន ៦ នាក់ មន្ទីរពេទ្យបង្អែក​ស្វាយទាប ចំនួន ៥ នាក់ មន្ទីរពេទ្យបង្អែក ជី​ភូ​ចំនួន ៣៦ នាក់ និង​នៅ​ក្លីនិក​បូ​ពា​រ៍​ក្រុង​បាវិត​ចំនួន ១១ នាក់ ។

​នៅក្នុង​ឱកាស​នោះ​លោក​ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំ​នាំនូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សំដែង​នូវ​ការសោកស្តាយ​ចំពោះ​ហេតុការណ៍ ដែល​បានកើត​ឡើងលើ​បងប្អូន​កម្មករ​កម្មការិនី និង​សូម​ជូនពរ​ដល់​អ្នករ​ងរ​បួស​ទាំងអស់ ឆាប់​ជាសះស្បើយ នឹង​បាន​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ដើម្បី​ប្រក​បរបរ​ចិញ្ចឹមជីវិត​ដល់​ក្រុមគ្រួសារ​របស់ខ្លួន​បន្ត​ទៀត ។

​លោក ក៏បាន​ផ្តាំផ្ញើ​ដល់​ក្រុមគ្រូពេទ្យ សូម​យកចិត្តទុកដាក់​ក្នុងការ​ព្យាបាល​គ្រប់​អ្នកជំងឺ​ទាំងអស់ ដោយ​មិន​រើសអើង​ឡើយ​។ ទន្ទឹមនឹងនេះ ឯកឧត្តម​ក៏បាន​បញ្ជាក់​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក៏ដូចជា​កាកបាទក្រហម​កម្ពុជា តែងតែ​ដោះស្រាយ ឆ្លើយតប​គ្រោះមហន្តរាយ​ជា​បន្តបន្ទាប់​ទាន់ពេលវេលា នៅពេលដែល​អ្នករងគ្រោះ​ត្រូវការ​បន្ទាន់​នូវ​ជំនួយ​សង្គ្រោះ ។

​សូមបញ្ជាក់​ផងដែរ​ថា នៅវេលា​ម៉ោង​ប្រហែល ៦​និង​៣០​នាទី​ព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើងលើ​រថយន្ត​ដឹក​កម្មករ​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​កម្មករ​របួសធ្ងន់​ស្រាល សរុប​ចំនួន ៥៨ នាក់ ធ្ងន់ ៧ នាក់ មធ្យម ៣​នាក់ ស្រាល ៤៨ នាក់ ស្ថិតនៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ៕

 

អត្ថបទដែលជាប់ទាក់ទង