ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​ព័ត៌មាន សម្រេច​ដកហូត​អាជ្ញាប័ណ្ណ ពី លោក ព្រំ សាន – លោក ទេព វីរៈ – លោកស្រី ស៊ី សុភ័ក្ត្រ ដោយ​ម្ចាស់​អាជ្ញា​បណ្ណ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំ​ភ្នៃ​ការពិត បង្ក​ភាពច្របូកច្របល់

41

 

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ ឯកឧត្តម​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានសម្រេច​ដកហូត​អាជ្ញាប័ណ្ណ ពី លោក ព្រំ សាន – លោក ទេព វីរៈ – លោកស្រី ស៊ី សុភ័ក្ត្រ ដោយ​ម្ចាស់​អាជ្ញា​បណ្ណ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំ​ភ្នៃ​ការពិត បង្ក​ភាពច្របូកច្របល់ ចលាចល​នៅក្នុង​សង្គម ដែលជា​ការបំពាន យ៉ាងធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ និង​កិច្ចសន្យា​អាជីវកម្ម​ដែល​សាមីខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន ។​

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សម្រេច​លុប​ប្រកា​សលេខ ៣០២ ព​.​ម​.​ប្រក ចុះ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ របស់​ក្រសួង​ព័ត៌មាន​ដែល​អនុញ្ញាត ឱ្យ​លោកស្រី ស៊ី សុភ័ក្ត្រ បើក​ដំណើរ​អាជីវកម្ម​គេហទំព័រ​ឈ្មោះ សាន​ព្រំ​ព័ត៌មាន www.sanprumnews.com ដោយ​ម្ចាស់​អាជ្ញា​បណ្ណ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំ​ភ្នៃ​ការពិត បង្ក​ភាពច្របូកច្របល់ ចលាចល​នៅក្នុង​សង្គម ដែលជា​ការបំពាន យ៉ាងធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ និង​កិច្ចសន្យា​អាជីវកម្ម ដែល​សាមីខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​។ បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​ប្រកាស​នេះ​ត្រូវ​ទុកជា​និរាករណ៍​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​លុប​ប្រកា​សលេខ​២៨០ ព​.​ម​.​ប្រក ចុះ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ របស់​ក្រសួង​ព័ត៌មាន​ដែល​អនុញ្ញាត ឱ្យ​លោក ទេព វីរៈ បើក​ដំណើរ​អាជីវកម្ម​គេហទំព័រ​ឈ្មោះ បណ្តាញ​ផ្សព្វផ្សាយ “www.live-daily.com” ដោយ​ម្ចាស់ អាជ្ញា​បណ្ណ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំ​ភ្នៃ​ការពិត បង្ក​ភាពច្របូកច្របល់ ចលាចល​នៅក្នុង​សង្គម ដែលជា​ការបំពាន យ៉ាងធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ និង​កិច្ចសន្យា​អាជីវកម្ម​ដែល​សាមីខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន ។ បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​ប្រកាស​នេះ​ត្រូវ​ទុកជា​និរាករណ៍​។​

​ឯកឧត្តម​ខៀវ កាញារីទ្ធ ក៏​សម្រេច​លុប​ប្រកា​សលេខ ០៥៨ ព​.​ម ប្រក ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ របស់​ក្រសួង​ព័ត៌មាន​ដែល​អនុញ្ញាតឱ្យ​លោក ព្រំ សាន បើក​សមាគម​អ្នកព័ត៌មាន​ហ្វេ​ស​ប៊ុ​ក​កម្ពុជា ដោយ​សមាគម​នេះ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត បង្ក​ភាពច្របូកច្របល់ ចលាចល​នៅក្នុង​សង្គម ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សន្តិសុខ​ជាតិ ដែលជា​ការបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​កិច្ចសន្យា​ដែល​សាមីខ្លួន​បាន​តម្កល់ទុក​នៅ ក្រសួង​ព័ត៌មាន​។ បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​ប្រកាស​នេះ​ត្រូវ​ទុកជា​និរាករណ៍​៕


អត្ថបទដែលជាប់ទាក់ទង