ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ប៊ុយ សោភ័ណ្ឌ៖ ប្រដាល់សកលកម្ពុជា បើកផ្លូវឲ្យនូវ ស្រីពៅ ចូលរួមហាត់កីឡាប្រដាល់ឃីកបុកស៊ីង

74

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានអនុញ្ញាតឲ្យអតីតកីឡាការិនីសកលនូវ ស្រីពៅចូលរួមហ្វឹកហាត់ជាមួយកីឡា
ប្រដាល់ឃីកបុកស៊ីងដែលប្រភេទកីឡានេះទើបបង្កើតថ្មីគឺសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាដើម្បីចូលរួមប្រកួតប្រជែងដណ្តើមមេដាយជូនជាតិក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២១ លើកទី៣១ នៅប្រទេសវៀតណាមនាខែវិច្ឆិកាខាងមុខនេះ។
លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានប្រាប់តាមសារអេឡិត្រូនិចថា អតីតកីឡាការិនីសកល នូវ ស្រីពៅបានស្នើសុំលោក និងលោកប្រធានសហព័ន្ធទៅចូលរួមហ្វឹកហាត់ជាមួយកីឡាប្រដាល់ឃីកបុកស៊ីង ហើយលោក និងលោកប្រធានក៏បានអនុញ្ញាតជាផ្លូវការ មិនមែនកីឡាការិនីរូបនេះចេញទៅគ្មានការអនុញ្ញាតនោះឡើយ។
លោកបន្តថា ជាពិសេសនោះ អតីតកីឡាការិនីសកល នូវ ស្រីពៅ បើគិតកម្ពស់វិញ រូបគេមិនត្រូវខ្នាតសម្រាប់កីឡាសកលឡើយ ទើបលោកប្រធានសម្រេចចិតឲ្យគាត់ចាកចេញតែម្តង។ទោះបីសហព័ន្ធលះបង់កីឡាការិនីនូវស្រីពៅក៏ពិតមែនក៏សហព័ន្ធនៅមានកីឡាការិនីដែលមានទេពកោសល្យជាច្រើនរូបដែលកំពុងធ្វើការហ្វឹកហាត់តាមផ្ទះសម្រាប់ពង្រឹងសមត្ថភាព បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាផ្អាកការលេងកីឡានៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ៕

អត្ថបទដែលជាប់ទាក់ទង