ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បច្ចុប្បន្នការហ្វេមណ្ឌលគិរី កំពុងត្រូប៉ាន់នៅលើទីផ្សារកម្ពុជា ច្រើនលើសពីការរំពឹងទុក

88

មណ្ឌលគិរី ៖ លោកស្រីមាស មករា ប្រជា កសិករខេត្តមណ្ឌលគិរី បានចែករំលែកបទ ពិសោធន៍ ការដាំកាហ្វេ ឱ្យទទួលបានទិន្ទផលខ្ពស់ ហើយល្អ ងាយរកទីផ្សារ ខណៈបច្ចុប្បន្នកាហ្វេនៅមណ្ឌលគិរី កំពុងមានអតិថិជនត្រូវការ កាម៉ង់ទិញយកមកផ្គត់ផនគង់ទីផ្សារកម្ពុជា ច្រើនហូសពីការរំពឹងទុក ។

លោកស្រី មាស មករា ស្ថិតនៅក្នុងភូមិម៉ាប្រយ៉ោង ឃុំភូលូក ស្រុកពេជ្រតា ខេត្តមណ្ឌលគិរី បានបញ្ជាក់ ឲ្យដឹងថ្ងៃទី១៣ មីនាឆ្នាំ២០២១នេះថា៖ ដំណាំកាហ្វេគឺជាប្រភេទដំណាំដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ ។ ដូច្នេះ លោកស្រី ក៏បានបំផុសឱ្យប្រជាពលរដ្ឋយើង ចូលរួមដាំដំណាំ ប្រភេទនេះឱ្យបានច្រើន ដោយលោកស្រីបានជួយផ្តល់បច្ចេកទេស និងរកពួជល្អៗសម្រាប់ដាំ ខណៈ ពូជទាំងនោះ នាំយកមកពីប្រេស៊ីល និងកូឡុំប៊ី ដោយដាំផ្សាំជាមែកពូជ ។
លោកស្រីបន្តថា សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលចង់ដាំកាហ្វេ គួរតែស្វែងយល់ឱ្យបានច្បាស់ ពីបច្ចេកទេសដាំ ទាំងការប្រើប្រាស់ជី ការប្រើប្រាស់ទឹក និងការជ្រើសរើសយកប្រភេទពូជណា ដែលធន់នឹងការប្រែប្រួលអាកាធាតុក្នុងស្រុកយើង ដើម្បីទទួលបាន ទិន្នផលខ្ពស់ ។
ចង់ឱ្យមានការយល់ដឹងគាត់ងាកមកដាំកាហ្វេព្រោះអីទីផ្សារនៅស្រុកខ្មែរ អត់គ្រប់ទេ រាល់ថ្ងៃយើង នាំចូលច្រើន ទីមួយ ហើយទីពីរសូមសំណូមពរពួកគាត់ពេលយើងដាំចឹងកុំឱ្យប្រើជីគីមីតាមគេ គឺយើងត្រូវប្រើជីធម្មជាតិ ហើយយើងផ្គត់ផ្គង់ តែក្នុងស្រុកយើងទៅបងមានតែប៉ុណ្ណឹងចង់ឱ្យគាត់ងាកមកដាំកាហ្វេកុំឱ្យជឿតាមគេថាដាំកាហ្វេអត់មានទីផ្សារ តាមពិតទៅ កាហ្វេគឺមានទីផ្សារ។
លោកស្រី បានបន្ថែមថា ដំណាំកាហ្វេ អាចប្រមូលផលបានក្រោយពីដាំក្នុងរយៈពេល៤ឆ្នាំ ហើយក្នុង១ឆ្នាំ អាចប្រមូលផលបាន៤ទៅ៥តោនក្នុងទំហំ ដី១០ហិកតា ។ សម្រាប់តម្លៃវិញគឺផ្លែកាហ្វេស្រស់ក្នុង១គីឡូតម្លៃ៤ ដុល្លារ កាហ្វេគ្រាប់ស្ងួត៥ដុល្លារ និងកាហ្វេកិនរួច ៨ដុល្លារ។
សូមបញ្ជាក់ថា លោកស្រីមាស មករា បានចាប់ផ្ដើមដាំកាហ្វេតាំងពីឆ្នាំ២០១៤ មានសមាជិក ២០នាក់ ដាំលើផ្ទៃដីសរុប ប្រមាណ១០ហិកតា បច្ចុប្បន្ន មានអ្នកបញ្ជាកាម៉ង់ទិញ យកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជាច្រើនតោន តែចំការយើងខ្ញុំ មិនអាចធានាការផ្ដល់ឲ្យបានគ្រប់គរាន់នោះឡើយ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង