ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រើពាក្យ​សំដី​ឌឺដង ដៀមដាម​ដាក់គ្នា​តាម​បណ្តាញ​សង្គម​Tik Tok មិន​អស់ចិត្ត ក៏​បើក​ការប្រយុទ្ធ​គ្នា​លើ​ដងផ្លូវ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ឃាត់ខ្លួន​ចំនួន​១៥​នាក់​បញ្ជូនទៅ​តុលាការ

60

​បាត់ដំបង ៖ ​​អនុវត្តន៍​តាម​បទបញ្ជា​របស់លោក​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏ដូចជា​យោបល់​របស់ លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​ដោ​យម​បានការ​សម្របសម្រួល​លើ​នីតិវិធី​ពី ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ពីថ្ងៃ​ទី ១២​ខែមីនា ឆ្នាំ​២០២១​វេលា​ម៉ោង ១០​និង​៣០ នាទី នៅ​មូលដ្ឋាន​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​រួមជាមួយ ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប សហការ​ជាមួយ​កម្លាំង​អធិការ​រដ្ឋា​ន នគរបាល​ស្រុក​ឯក​ភ្នំ​ដែលមាន​លោក​វរសេនីយ៍ឯក ឡុង យោធា​វីរៈ  ជា​អធិការនគរបាល​ស្រុក​បង្ក្រាប​ករណី ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ( កាប់​និង​គប់​លើ​ម៉ូតូ )​ចំនួន​០១ ករណី ដែល​កើតឡើង​កាលពី​ថ្ងៃទី ១១​ខែមីនា​ឆ្នាំ​២០២១​វេលា​ម៉ោង​១៦​និង​២០ នាទី​នៅ​ចំណុច​មុខផ្ទះ​លក់​គ្រឿងសំណង់​យីហោ រុន ម៉េង ក្នុងភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង តែ​ករណីនេះ​មិន​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡេ​ី​យ ដោយ​ខូចខាត​តែ​ម៉ូតូ​ចំនួន​០២​គ្រឿង​តែប៉ុណ្ណោះ​។

​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​កម្លាំង​បានធ្វើការ នាំខ្លួន​ជនសង្ស័យ​ចំនួន​០២ ក្រុម​មាន​គ្នា​ចំនួន ១៥​នាក់ គឺ​ក្រុម Boy Srer​ចំនួន ០៨​នាក់ នឹង​ក្រុម Boy Loy ចំនួន​០៧ នាក់ ។
​វត្ថុតាង​ដកហូត​រួមមាន ៖ – ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត ពណ៌ ខៀវ ស ពាក់​ស្លាក លេខ បាត់ដំបង 1AK 7980 ចំនួន ០១​គ្រឿង​
– ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១២​ពាក់​ស្លាក​លេខ បាត់ដំបង 1N 8871 ចំនួន ០១​គ្រឿង – កាំបិត​ខ្វែវ​ដង​ឬ​ស្សី ប្រវែង ០១​ម៉ែត្រ ចំនួន ០១​ដើម – ដុំឥដ្ឋ​ចំនួន​០២​ដុំ ។​

​សូម​ជម្រាបជូន​ថា មូល​ហេតុដែល​ជនសង្ស័យ​ចំនួន​ពីរ​ក្រុម​ខាងលើនេះ​មានទំនាស់​ជាមួយគ្នា​គឺ​មកពី ការសរសេរ​ខូ​មិន Comment ដៀមដាម​ឌឺដង​ដាក់គ្នា​តាមរយៈ​បណ្ដាញ​សង្គម Tik tok នាពេល​កន្លងមក ហើយក៏​ផ្តើម​ទៅជា​សកម្មភាព​ជាក់ស្តែង​នៅលើ​សមរភូមិ​ដងផ្លូវ​ក្នុង​មូលដ្ឋាន​ខាងលើ​តែម្តង​។

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង