ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការរាជធានីចាត់តំណាង អោយនាំយកអំណោយ ជូនអតីតយុទ្ឋជនដែលកំពុងធ្វើចត្តាឡីស័កនៅខណ្ឌប្ញស្សីកែវ

59

ភ្នំពេញ ៖ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ ជាប្រធានអតីតយុទ្ធជន និងជាតំណាងលោកឧត្តសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានយកអំណោយជាស្បៀងអាហារ និងសម្ភារៈមួយចំនួនឧបត្ថម្ភជូនដល់អតីតយុទ្ឋជនម្នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ស្ថិតនៅផ្ទះលេខ២៥៤ ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ។

នាព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២១ លោក ហ៊ាង ថារ៉េត បញ្ជាក់ថា ទទួលបានសេចក្តីរាយការណ៍ថា លោកស្រី ហោ សំអឿន ជាអតីតយុទ្ធជនដោយពិការជើងស្តាំ ជាទាហានជាប់ចត្តាឡីស័កព្រឹត្តិការណ៏ថ្ងៃ២០ មីនា ខ្វះស្បៀងសំរាប់ប្រចាំថ្ងៃ ។

លោកអធិការខណ្ឌ ក៏បាននាំនូវការផ្តាំផ្ញើពីលោកឧត្តមសេនីយ៍ ស ថេត ដោយបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានណែនាំអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុក្ខដល់សុខុមាលភាពប្រជាពលរដ្ឋ ដោយមិនទុកអោយជនណាម្នាក់អត់អាហារឡើយ។

អំណោយរួមមាន ៖ អង្ករ២៥គីឡូ ទឹកសុទ្ធ៣កេស ទឹកផ្លែឈឺមួយកេស ទឹកត្រីទឹកស៊ីវអ៊ីវ មួយយួរត្រីខកំប៉ុង ថវិកា១៥០០០០រៀល និងសំភារៈមួយចំនួនទៀត ជូនពរបងស្រីមានសុខភាពល្អនិងជៀសអោយផុតការឆ្លងកូវីដ~១៩ ។

អត្ថបទដែលជាប់ទាក់ទង