ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ ៖ ទទួលអំណោយសប្បុរសធម៏ ជែលសំលាប់មេរោគចំនួន ៩៩កេស ពីក្រុមហ៊ុនអនភ័ញ ដើម្បីប្រើប្រាស់ការពារជំងឺកូវីដ-១៩

38

ភ្នំពេញ៖  លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលអំណោយសប្បុរសធម៏ជាម្ភារៈ ជែលសំលាប់មេរោគ ចំនួន៩៩កេសពីក្រុមហ៊ុនអនភ័ញ ដើម្បីប្រើប្រាស់ការពារជំងឺកូវីដ-១៩,  ខណៈជំងឺកូវីដ-១៩ថ្មី កំពុងវិវត្ដចូលក្នុងសហគមន៏ច្រើនៗឡើង ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៏ជាខ្លាំង ទៅលើជំងឺក៏កាចសាហាវនេះ ។

នៅព្រឹកថ្ងៃទី១៥ មីនា ឆ្នាំ២០២១ លោក សុខ វិបុល សមាជិកមេធាវីនៃ ក្រុមហ៊ុនមេធាវី វ័នហ្គោល និងជាមេធាវីតំណាងក្រុមហ៊ុនអនភ័ញ ឯ.ក បាននាំយកអំណោយសប្បុរសធម៏ ជាសម្ភារៈ មានជែលសំលាប់មេរោគ ដើម្បីការពារជំងឺកូវីដ-១៩ ចំនួន៩៩ កេស ជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និង លោក សុខ វិបុល តំណាងក្រុមហ៊ុន អនភ័ញ ឯ.ក ព្រមទាំងសហការី។
លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ក៏បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនអនភ័ញ និងក្រុមហ៊ុនឯកជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនេះ ។ មានជាជែល សម្លាប់ មេរោគ ជាច្រើនពាន់ដបតូចរបស់ក្រុមហ៊ុន បានប្រគល់ជូនដល់ក្រសួង ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍។
ជាក់ស្ដែងដូចថ្ងៃនេះ ក្រុមហ៊ុន អនភ័ញ ឯ.ក បានផ្ដល់អំណោយសប្បុរសធម៏ ជាសម្ភារៈ មានជែលសំលាប់មេរោគ ចំនួន៩៩កេស ជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន  ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាលចូល ក្នុងសហគមន៍ យ៉ាងច្រើននោះ។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២០នាក់ និងមានអ្នកជាសះស្បេីយចំនួន ៨៣នាក់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២១។  ក្រសួងសុខាភិបាលបន្តរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន២០នាក់ (១៨នាក់ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) និងមានករណីព្យាបាលជាសះស្បើយ៨៣នាក់ នៅថ្ងៃទី១៤ ខែមីនា។ គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ កើនដល់ ១៣២៥នាក់ ក្នុងនោះជាសះស្បើយ ៧៣០ នាក់ និងមានករណីស្លាប់១នាក់៕ សំរិត

អត្ថបទដែលជាប់ទាក់ទង