ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោ នាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែនប្រគល់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងខណ្ឌដង្កោ

37

 

ភ្នំពេញ៖កាលពីថ្ងៃអាទិត្យទី១៤ ខែមីនា ឆ្នាំ២០២១នេះ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ក្នុងមូលដ្ឋាន ខណ្ឌដង្កោ ។
លោកស្រីអភិបាលខណ្ឌដង្កោបានរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងធ្វើចត្តាឡីស័កនិងប្រជាពលរដ្ឋធម្មតាត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាលគឺពាក់ម៉ាស លាងដៃនិងអាកុល សាប៊ូ ជែកឱ្យបានជាប់ជាប្រចាំដើម្បីជាសផុតពីជំងឺកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង