ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះស្សេកាប៊ីនភ្លើង ឆេះ​រោងចក្រ​ផលិត​ពូក ខ្ទេចអស់ទាំងស្រុង

58

 

​ភ្នំពេញ ៖ អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​ផលិត​ពូក​មួយកន្លែង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង​មួយកន្លែង​ក្នុងភូមិ​កា​កាប​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​កម្មករ​កម្មការិនី​ទាំង​ខ្មែរ​និង​ថែ​កែ​ចិន កំពុងតែ​បំពេញការងារ​រៀងៗ​ខ្លួន ស្រាប់​តែមាន​អណ្តាត​ចេញពី​ប្រអប់​កាប៊ីន​ភ្លើង​នៅក្នុង​រោងចក្រ ដែល​គ្មាន​យីហោ​ខាងលើ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​នាំគ្នា​រត់ចេញ​មក​ខាងក្រៅ​រោងចក្រ​មួយសន្ទុះ​ក្រោយមក​ក៏​ផ្សែងហុយ​ចេញ​ខ្មួល​ខ្មួញ​ពេញ​មេឃ និង​មាន​កម្មករ​ខ្មែរ​និង​ចិន​នាំគ្នា ជួយ​យក​បំពង់​បាញ់​ពន្លត់​អគ្គិភ័យ​ជាច្រើន​បំពង់​ជួយ​បាញ់​ទប់ស្កាត់ តែដោយសារ​ស្ថានភាព​ខាងលើ​មិនអាច​គ្រប់គ្រង​ស្ថានការណ៍​បាន ទើប​សមត្ថកិច្ច​មូលដ្ឋាន​បាន​ស្នើសុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ជួយ​ចេញទៅ​អន្តរាគមន៍ ភ្លាមៗ​នោះដែរ ក៏មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កង​តម្រួត​បទបញ្ជា​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ រថយន្ត​ពន្លត់​អគ្គិភ័យ​សាលា​រាជ​ធា​ភ្នំពេញ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​ឯកជន​ជាច្រើន​គ្រឿង​ទៀត ចេញទៅ​ជួយ​បាញ់​ទឹក​ការពារ​និង​ទប់ស្កាត់​កុំ​ឲ្យ​រាលដាល ដល់​រោងចក្រ​និង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរៗ​នោះ​បន្តទៀត​។​

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ករណី​អគ្គិភ័យ​កើតឡើង​ខាងលើនេះ គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ មិនបាន​បណ្តាល​ឲ្យ​មាន​នរណាម្នាក់​រងរបួស​នោះទេ​
​ទំហំ​នៃ​ការខូចខាត គឺ​រលំ​អគារ​សាងសង់​ពី​ដែក​ប្រក់​ស័ង្កសី​អស់​មួយ​អគារ​និង​ខូចខាត​សម្ភារ​:​របស់​ថៅកែ​រោងចក្រ​អស់ទាំង​ស្រុង សរុប​ជា​ទឹកប្រាក់​រាប់សិប​ម៉ឺន​ដុល្លារ ហើយ​អគ្គីភ័យ​ខាងលើ​បាន​រលត់​ជា​ស្ថាពរ​ទៅវិញ នៅ​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ដដែល​៕

អត្ថបទដែលជាប់ទាក់ទង