ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួន​យុវជន​ពីរ​ក្រុម​ចំនួន​១៥​នាក់ ដែល​បង្ក​ហិង្សា​ក្រោយ​ដៀមដាម ឌឺដង​ដាក់គ្នា​តាម​បណ្តាញ​សង្គម​Tik Tok នៅ​ពន្ធនាគារ​

56

 

​ខេត្តបាត់ដំបង ៖ ទីបំផុត​ទៅ​យុវជន​ពីរ​ក្រុម​ចំនួន​១៥​នាក់​ដែល​បង្ក​ហិង្សា​ក្រោយ​ដៀមដាម ឌឺដង​ដាក់គ្នា​តាម​បណ្តាញ​សង្គម​Tik Tok ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន នៅ​ពន្ធនាគារ​ខេត្តបាត់ដំបង​បានសម្រេច​ហើយ​។​

​នៅ​ទីបំផុត​ទៅ​ក្រុមយុវជន​ចំនួន​០២​ក្រុម​ចំ​នួ​១៥​នាក់​ដែលជា​អ្នកលេង​បណ្តាញ​សង្គម​Tik tok ដៀមដាម​ឌឺដង​ដាក់គ្នា​រហូត​ឈានទៅ​បង្ក​ជា​ហិង្សា​ដោយ​អាវុធ​នៅលើ​ដងផ្លូវ​និង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​បង្ក្រាប​កាលពី​ថ្ងៃទី​១២ ខែ មីនា ឆ្នាំ​២០២១ កន្លង​ទៅនោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការខេត្ត​បាត់ដំបង​ហេ​ី​យ​។

​នៅ​ថ្ងៃទី​១៥ ខែ មីនា ឆ្នាំ​២០២១​លោក គី អី​ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង បានសម្រេច​ធ្វើការ​ចោទប្រកាន់​យុវជន​ទាំង​១៥​នាក់​នោះ តាម​មាត្រា​៤១១​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តបាត់ដំបង​ដើម្បី​រង់ចាំ​ការស្រាវជ្រាវ​និង​វិនិច្ឆ័យ​ដល់​អង្គសេចក្តី​រួចហើយ​។

​បើ​ទីបំផុត​ទៅរក​ឃើញថា ពួកគេ​បាន​ប្រព្រឹត្ត​កំហុស​ស្របតាម​ប​ញ្ញ​តិ​មាត្រា​៤១១​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មែន​នោះ ក្រុមយុវជន​នេះ​នឹង​ទទួលរង​នូវ​ទោស​ជាប់ពន្ធនាគារ​មាន​រយៈពេល​ពីរ​០២​ឆ្នាំ​រហូតដល់​០៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល​ទៀតផង​។

​សូម​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០២១ ក្រុមយុវជន​ចំនួន​០២​ក្រុម​ដែលមាន​ឈ្មោះ​ក្នុង​បណ្តាញ​សង្គម​Tik tok ថា​Boy Ser និង​Boy Loy បាន​បើក​ការប្រយុទ្ធ​គ្នា​តាម​ដងផ្លូវ​ដោយមាន​អាវុធ​(​កាំបិត​និង​ដុំថ្ម​)​នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បង្កឱ្យមាន​ការ​ផ្ញា​ក់​ផ្អើល​ពី​មហាជន​នៅ​មូលដ្ឋាន​នោះ​។

​មូលហេតុ​ឈានដល់​ហិង្សា​ដោយ​អាវុធ​នេះ​គឺ​នៅ ក្រោយពី​យុវជន​ទាំងពីរ​ក្រុម​នេះ បង្ហាញ​ចេតនា​ឌឺដង​និង​ដៀ​ម​ដាន​ដាក់គ្នា​មួយរយៈ​កន្លងមក​តាម​បណ្តាញ​សង្គម​ខាង​លេ​ី ដែល​ករណី​ហិង្សា​នេះ​បាន​បណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​(​ម៉ូតូ​)​តែ​មិន​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ​ត្បិត​ពេលនោះ​ក្រុម​ម្ខាង​ទៀត​បាន​រត់គេចខ្លួន​ផុត​តែ​បន្តិច​ប៉ុណ្ណោះ​។

​ក្រោយ​កើតហេតុ​មួយថ្ងៃ​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​បានធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ពួកគេ​ចំនួន​០២ ក្រុម​មាន​គ្នា​ចំនួន ១៥​នាក់ គឺ​ក្រុម Boy Srer​ចំនួន ០៨​នាក់ នឹង​ក្រុម Boy Loy ចំនួន​០៧ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង