ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ម៉ែន សំអន​៖ អំពាវនាវ​ឲ្យ​មន្ត្រី​នៃ​មន្ទីរ​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច រាជធានី​-​ខេត្ត ត្រូវ​បន្ដ ចុះ​ផ្សព្វផ្សាយ​ច្បាប់​កូ​វីដ​-១៩ ដល់​ពលរដ្ឋ នៅ​មូល ដ្ឋា​ន របស់ខ្លួន​ឲ្យ​បាន​ច្រើន

83

​ភ្នំពេញ​៖ លោកស្រី កិ​ត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បានធ្វើការ​អំពា​នាវ ដល់​មន្ត្រី​នៃ​មន្ទីរ​ទំ​នាក់​ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច រាជធានី​-​ខេត្ត ត្រូវ​បន្ដ ចុះ​ផ្សព្វ ផ្សាយ​ច្បាប់​កូ​វីដ​-១៩ ដល់​ពលរដ្ឋ នៅ​មូល ដ្ឋា​ន របស់ខ្លួន​ឲ្យ​បាន​ច្រើន​។ បន្ទាប់ពី​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​អនុ​ក្រិ​ត្យ​លេខ​៣៧ អនក្រ​.​បក របស់​រាជរដ្ឋាភិបាល ស្តីពី​វិធានការ​សុខា​ភិ បាល ដើម្បី​ទប់ស្កាត់​កា​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកប ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ដែល​ត្រូវ បានប្រកាស​ឲ្យ​អនុវត្តន៍​ជាបន្ទាន់​រួចមក ។​

លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បាន​ជំរុញ​បែបនេះ តាម រយៈ អ្នកនាំពាក្យ ក្រសួង​អធិការកិច្ច លោក​ណុប ចាន់ណា​រិន្ទ និង ជា​រដ្ឋលេខាធិការ ក្រសួង​ទំនាក់​ទំនងជា​មួ​យេ​ដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច កាលពី​ថ្ងៃ​ចន្ទ​ទី​១៦ ខែមីនា ឆ្នាំ​២០២១ ។​
លោក ណុប ចាន់ណា​រិន្ទ បាន​បន្តថា​៖ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ត្រូវបាន​រាជរដ្ឋាភិបាល​ប្រគល់​បេសកកម្ម​ឲ្យ​ដឹកនាំ និង​គ្រប់គ្រង​រាល់​កិ​ថ្ច​ការសម្របសម្រួល ធ្វើ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​ធ្វើ​ការងារ​អធិការកិច្ច​លើ​គ្រប់​វិស័យ ក្នុងនោះ​ការផ្សព្វផ្សាយ​ច្បាប់​គឺជា​ផ្នែក​មួយ​នៃ​ការងារ​ស្នូល​ដែល​ត្រូវ​អនុវត្តន៍ ។​

អ្នកនាំពាក្យ​រូបនេះ​បន្តថា​៖ បើទោះជា​បច្ចុប្បន្ន​បញ្ហា​ជំងឺ​រា​ត្បា​ត​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ប៉ះពាល់​សុខមាលភាព​របស់​ប្រជាជន ការប៉ះពាល់​លើ​វិស័យសេដ្ឋកិច្ច និង​មាន​កិច្ចការ មួយចំនួន​ត្រូវបាន​កាត់បន្ថយ​ក៏ពិតមែន តែ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ធ្វើការ​តាម​ជំនាញ​ដោយ​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល មិនត្រូវ​ទុក​ឲ្យ​រាំងស្ទះ​នូវ​កិច្ចការ​អាទិភាព មួយចំនួន​ដែល​ទាក់ទង​សំណូមពរ ឬ​តម្រូវការ​ចាំបាច់រ​បស់​រាជរដ្ឋាភិបាល និង​ប្រជាជន​នោះឡើយ ។
ជាក់ស្តែង​នាពេលនេះ ការផ្សព្វផ្សាយ​ច្បាប់ និង​អនុ​ក្រិ​ត្យ ដែល​ត្រូវបាន​ដា​ឲ្យ​ប្រើប្រាស់​បន្ទាន់​នាពេលនេះ គឺជា​កត្តាចាំបាច់​មិនអាច​ខ្វះ​បាន ក្នុងការ​ចូលរួម​ឲ្យ​អស់​លទ្ធភាព និង​គ្រប់​រូបភាព ដែល​អាចធ្វើ​ទៅបាន ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បាន​ទាន់ពេលវេលា នឹង​បា​ដល់​ប្រជាជន​គ្រប់​មូលដ្ឋាន ។​

លោក ស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ផ្តល់នូវ​អនុសាសន៍​មួយចំនួន ទៅលើ មធ្យោបាយ​នៃ​ការផ្សព្វផ្សាយ ក្នុង​កាលៈទេសៈ​កូ​វីដ​-១៩ ដោយ​ត្រូវ​ចែករំលែក​ព័ត៌មាន​ទាំងនេះ​តាមរយៈ​បណ្តាញ​សង្គម ឬ​ក្នុងពេល​ចុះ​បំពេញការងារ​ជាមួយ​រដ្ឋបាលខេត្ត​-​រាជធានី ខណៈ​ទទួល​ពលករ​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត ដែល​ទើប​ត្រឡប់​មកពី​ក្រៅប្រទេស ឬ​តំបន់​ផ្សេងៗ​ចូល​មកដល់​ភូមិកំណើត ក្នុងពេល​ចូលឆ្នាំថ្មី​ប្រពៃណី​យ​ខ្មែរ ។​
សូមបញ្ជាក់ថា ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច មាន​អគ្គនាយកដ្ឋាន​មួយ ក្នុងចំណោម​អគ្គនាយកដ្ឋាន​ទាំងបី​របស់​ក្រសួង គឺ​អគ្គនាយដ្ឋាន​ទំនាក់ ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា ដែល​ធ្វើការ ងារ​ជំនាញ​ច្បាប់ ផ្សព្វផ្សាយ​ច្បាប់ និង​ចូលរួម​ធ្វើ​សេចក្តីព្រាង តាក់តែង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ ជាមួយ​រា​ជេដ្ឋា​ភិ​បាល​រដ្ឋ​ស ភា ព្រឹទ្ធសភា និង​អង្គភាព​រដ្ឋ​នានា​ផងដែរ ៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង