ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅ​ខណ្ឌ​ប្ញ​ស្សី​កែវ​២​ថ្ងៃ រកឃើញ​អ្នក​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ចំនួន​៦​នាក់ បាន​បញ្ជូនទៅ​ទៅ​ព្យាបាល​នៅ សណ្ឋាគារ The Great Duke

45

 

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០២១​មាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ចំនួន​៣ នាក់ នៅ​ឃ្លាំង​លក់​រថយន្ត RVLG (​ពាក់ព័ន្ធ​នឹង​ករណី អ្នក​ជម្ងឺ ឈ្មោះ ចាន់ មករា​) ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​២២៣j ផ្លូវ​លេខ​៥៩៨ ក្រុមទី​៦ ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ ។​

​មន្ត្រីរដ្ឋបាល​ខណ្ឌ​បានឱ្យដឹងថា​៖​ក្រោយ​រកឃើញ ក្រុមគ្រូពេទ្យ​បានមក​ទទួលយក​អ្នក​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ចំនួន​៣ នាក់ មានដូចជា​៖១ បុរស អាយុ​៤៣​ឆ្នាំ ២ កុមារី អាយុ​១៦​ឆ្នាំ​និង​៣ កុមារា អាយុ​១២​ឆ្នាំ ហើយ អ្នក​ជម្ងឺ​ទាំងបី​នាក់ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ សណ្ឋាគារ The Great Duke (​អតីត​សណ្ឋាគារ​អាំងទែរ​កង់​ទី​ណង់​តា​ល់​) ដោយឡែក​ទីតាំង​ខាងលើនេះ បាននិងកំពុង​បិទ​ជា​បណ្ដោះ​អាសន្នកាល​ពីថ្ងៃ​ម្សិលមិញ ក្រោយពី​មានការ​យក​សំណាក​ទៅលើ​មនុស្ស​ចំនួន​១៩​នាក់ ដែល​រស់នៅក្នុង​ឃ្លាំង​ខាងលើនេះ​រួចមក​។​

​ដោយឡែក​កាលពី​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ចំនួន​០៣​នាក់ ដែលជា​អ្នកផ្ទះ​រស់នៅ​ជាមួយ​បុរស អាយុ​២២​ឆ្នាំ ជា​សមាជិក​ក្រុម​រាំ​របស់ តារាចម្រៀង សុគន្ធ នីសា រួមមាន ៖ ១ ស្ត្រី អាយុ ៤៧ ឆ្នាំ​២ បុរស អាយុ ៣០ ឆ្នាំ​និង​៣ កុមារី អាយុ ១២ ឆ្នាំ ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​៤៤ ផ្លូវ​បេតុង ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ (​ជិត​ផ្សារ​សាំ​ហាន់​)​។​

​មន្ត្រីរដ្ឋបាល​ខណ្ឌ​បាន​បន្តថា​៖ បច្ចុប្បន្ន​អ្នក​ជម្ងឺ​ទាំង​បីនាក់​ខាងលើនេះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​អតីត​សណ្ឋាគារ​អ៉ី​ន​ធើ​ខន​ទី​ណង់​តា​ល់ (TheGreat Duke)​។​ចំណែក​អ្នក​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត​នៅក្នុង​ផ្ទះ ត្រូវបាន​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ទីតាំង​នេះ​បន្តទៀត ជា​ចុងក្រោយ អាជ្ញាធរ បាន​បន្ត​បិទ​ទីតាំង​ខាងលើនេះ​ជា​បណ្ដោះអាសន្ន​៕​

អត្ថបទដែលជាប់ទាក់ទង