ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​នគរបាល​និង​កម្លាំងយោធា​សហការគ្នា ទទួល​ប្រជាពលរដ្ឋ​ត្រឡប់​មកពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ប​ញ្ចូ​ន​មកកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​

38

 

​ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​អង្គារ ទី​១៦ ខែមីនា ឆ្នាំ​២០២១ តាម​ការណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត​គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក ពៅ ថា​វុ​ធ​ស្នងការរង​ទទួល​ការងារ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨ ១៧ លោក​វរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨ ១៧ បាន​ចាត់តាំង​កម្លាំង​ប៉ុស្តិ៍នគរបាល​ព្រំដែន​គីឡូ​៩ សហការ​ជាមួយ កម្លាំងយោធា​វរ​សេនា​តូច​៥៣៣, កម្លាំង​សឹក​រង​ស្រុក​សំពៅ​លូន និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ្រៃ​សីមា​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ទៅ​ទទួល​ប្រជាពលរដ្ឋ​ត្រឡប់​មកពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​វិញ ចំនួន ១៤ នាក់ , ស្រី ៤ នាក់ ក្នុងនោះ ក្មេងស្រី ១​នាក់ និង​ក្មេងប្រុស ២ នាក់ ពី​ចំណុច​ភូមិ​រស្មី ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។​

​បន្ទាប់ពី​ធ្វើការ​សាកសួរ​រួច​ក៏​ធ្វើ​ការអប់រំ​ណែនាំ ហើយ​កម្លាំង​យើង​បានប្រគល់​ពួកគាត់​ឲ្យ​ទៅ​ក្រុមគ្រូពេទ្យ​ដើម្បី​ទទួលយក​ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​អនុវិទ្យាល័យ​កូនភ្នំ​៣២ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ៕​

អត្ថបទដែលជាប់ទាក់ទង