ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​កម្មវិធី​ទំនាក់ទំនង​សង្គម Signal ឈប់​ដំណើរការ​នៅក្នុង​ប្រទេស​ចិន​

54

 

​ភ្នំពេញ ៖ បើតាម​ការផ្សព្វផ្សាយរ​បស់​សារព័ត៌មាន Reuters បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​ចិន​ពុំ​អាច​ប្រើ​កម្មវិធី Signal បាន​ទៀត​ទេ​លើកលែងតែ​ពួកគេ​ប្រើ virtual private network (VPN) ទោះបីជា​កម្មវិធី​នេះ​ពុំទាន់​ត្រូវបាន​លុប​ចេញពី App Store នៅក្នុង​ប្រទេស​នេះ​ក៏ដោយ​។ កម្មវិធី​នេះ​ត្រូវបាន​ទាញយក​ចំនួន​ប្រមាណ ៥១​ម៉ឺន​ដង​នៅក្នុង​ប្រទេស​ចិន​សម្រាប់​ទូរ​សព្ទ​ដែលមាន​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង​ចំនួន​ប្រមាណ ១០០​លាន​ដង​ពី App Store និង Play Store ទូទាំង​ពិភពលោក​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​គួរ​បញ្ជាក់ដែរថា កម្មវិធី Signal គឺជា​កម្មវិធី​ទំនាក់ទំនង​សង្គម​ដែលមាន​ប្រព័ន្ធ​អ៊ី​ន​គ្រីប​សិន (encryption) ដែល​ក្រុម​អ្នក​អង្គការ និង​អ្នកសារព័ត៌មាន​ចូលចិត្ត​ប្រើ ហើយ​ក្នុងពេល​ថ្មីៗ​នេះ​កម្មវិធី Signal កាន់តែ​មាន​ភាព​ពេញនិយម​ដោយសារតែ​អ្នកប្រើប្រាស់​ជាច្រើន​មិន​ពេញចិត្ត​ជាមួយនឹង​លក្ខខណ្ឌ​ថ្មី​របស់​កម្មវិធី WhatsApp ទាក់ទង​នឹង​ការចែករំលែក​ព័ត៌មាន​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់​ជាមួយនឹង​កម្មវិធី​ហ្វេ​ស​ប៊ុ​ក​៕

អត្ថបទដែលជាប់ទាក់ទង