ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​រាជធានី​បន្ត​ស្ថាបនា​ផ្លូវ​បេតុង​២​ខ្សែ ជូន​ប្រជាពលរដ្ឋ​សង្កាត់​ស្នោរ និង​សង្កាត់​ឪឡោក​ក្នុង​ខណ្ឌ​កំបូល​ទោះបី​ក្នុងកា​លះ​ទេ​សះ​កូ​វីដ​១៩​ក្ដី​

61

 

​ភ្នំពេញ​៖​កាលពី ទី​១៥ ខែមីនា ឆ្នាំ​២០២១ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល រួមជាមួយ​លោក​សេង គន្ធ អភិបាលរងខណ្ឌ បាន​ដឹកនាំ​មន្ត្រី​ការិយាល័យ​សាធារណៈការ​ខណ្ឌ លោក​ចៅសង្កាត់​ស្នោរ លោក​ចៅសង្កាត់​ឪឡោក រួមជាមួយ​លោក លោកស្រី​ប្រធានភូមិ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​សកម្មភាព​ការដ្ឋាន​។​

​មន្ត្រីរដ្ឋបាល​ខណ្ឌ​បានឱ្យដឹងថា​៖​ការ​ស្ថាន​ប​នា​ផ្លូវ​ទាំង​២​ខ្សែ​នេះ​ខ្សែ​ទី​១.​ស្ថាបនា​ពង្រីក​ផ្លូវ​បេតុង​ទំហំ​២​ម៉ែត្រ​សង្ខាង​ប្រ​វ៉ែ​ង ៣,២៨៥​ម៉ែត្រ កម្រាស់​០,១៥ ម៉ែត្រ ចាប់ពី​ចំនុច​មុខ​វត្ត​ភ្នៀ​ត​សិម្ពលី ដល់​រង្វង់​មូល​ក្រម​ង៉ុ​យ​ហើយ​ខ្សែ​ទី​២ ស្ថាបនា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ទំហំ​១០​ម៉ែត្រ គុណ ៣៩៦៦ ម៉ែត្រ ចាប់ពី​ចំណុច​ផ្លូវកែង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ឪឡោក ខណ្ឌ​កំបូល ដល់​ព្រំប្រទល់​ភូមិ​ត្រពាំង​អណ្តូង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

​លោក​អភិបាលខណ្ឌ​កំបូល​លើកឡើងថា​៖​សមិទ្ធិផល​ខាងលើនេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​សង្កាត់​ស្នោរ​និង​សង្កាត់​ឪឡោក​សម្រាប់​សាធារណៈជន​ធ្វើដំណើរ​ឆ្លងកាត់ និង​ដឹកជញ្ជូន​ផ្សេងៗ ស្របតាម​ការអភិវឌ្ឍ​រីកចម្រើន​នៃ​សង្គមជាតិ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់ និង​វៀងវៃ​បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

 

អត្ថបទដែលជាប់ទាក់ទង