ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ៖ នេះ​ជា​ពេលដែល​យើង​ត្រូវ​ពង្រឹងស្មារតី ប្រកបដោយ​ភាពស្មោះត្រង់ អង់អាច​ក្លាហាន ដើម្បី​រួម​កម្លាំង​សាមគ្គី​គ្នា បិទ​បញ្ចប់​ព្រឹ​ត្ត​ការណ៍​សហគមន៍ ២០​កុម្ភៈ​

40

 

​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សូម​កងកម្លាំង​គ្រប់​ប្រភេទ មន្ត្រីរាជការ សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ទាំងអស់ មាន​ភាពម្ចាស់ការ​ខ្លួន​ឯង ដោយ​ទៅធ្វើ​ការពិគ្រោះ ជាមួយ​មន្ត្រី​សុខាភិបាល ប្រកបដោយ​ភាពស្មោះត្រង់ អង់អាច​ក្លាហាន មិនមាន​ការលាក់លៀម ឬ​អៀនខ្មាស់ បើ​មាន​អា​ការៈគួរ​សង្ស័យ​ណាមួយ​កើត​ទ្បើង ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ឈានដល់​ការបិទ​បញ្ចប់​ព្រឹ​ត្ត​ការណ៍​សហគមន៍ ២០​កុម្ភៈ ក្នុងការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។ ពីព្រោះ​នេះ​ជា​ដំណាក់កាល​លំបាក​ដែល​ត្រូវ​ការចូលរួម​ពី​កងកម្លាំង​ប្រជា​ការពារ កង​នគរបាលជាតិ កងរាជអាវុធហត្ថ បាន​ចូលរួម​យ៉ាងសកម្ម នៅក្នុង​ការអនុវត្ត​ភារកិច្ច​របស់ខ្លួន នៅក្នុង​ប្រតិបត្តិ​ការគ្រប់គ្រង​តំបន់​ច​ត្តា​ទ្បី​ស័ក ក្នុង​ស្ថានការណ៍​ចាំបាច់​កើត​ទ្បើង ដែល​ទាមទារ​ឲ្យ​មាន​កម្លាំង​ជំនួយ​បន្ថែម ក្នុងការ​ការពារ​ការ​បន្ត​ឆ្លង​រាលដាល​ទៅក្នុង​សហគមន៍ និង​សង្គម​គ្រួសារ​។​

​ជាក់ស្តែង ដើម្បី​ធានាបាន​នូវ​ការ​ជាសះស្បើយ សម្រាប់​អ្នកជំងឺ​គ្រប់រូប ទោះបីជា​ជំងឺ​កូ​វីដ​-១៩​បាន​បំប្លែង​ខ្លួន យ៉ាង​ក៏ដោយ ក៏​យើង​បន្ត​រក្សា​នូវ​ការប្រឹងប្រែង និង​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​សន្ទុះ​នៃ​ការឆ្លង បាន​កើន​ទ្បើង​គួរឱ្យ​ចាប់អារម្មណ៍ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ហើយ​មាន​ទាំង​ករណី​នាំចូល និង​ទាំង​ករណី​រីក​រាលដាល​ក្នុង​សហគមន៍ តែ​យើង​មិនបាន​បាត់​នូវ​ភាពម្ចាស់ការ ក្នុងការ​គ្រប់គ្រង និង​ព្យាបាល​ទ្បើ​យ ហើយ​ថែមទាំង​បន្ត​យកចិត្តទុកដាក់​កើន​ទ្បើង ក្នុងការ​ទប់ស្កាត់ កុំឱ្យ​មានការ​រីក​រាល​ដាល​ខ្លាំង​ជាងនេះទៀត ជាពិសេស​ក្នុង​អំ​ទ្បុ​ង​ពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ដែល​នឹង​ឈានចូល​មកដល់ នាពេលខាងមុខ​៕​

អត្ថបទដែលជាប់ទាក់ទង