ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនស្ដ្រីម្នាក់ ក្រោយបង្ហោះសារ មិនពិតតាម Facebook ពាក់ព័ន្ធការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩

36

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោយបង្ហោះសារមិនពិតតាមបណ្ដាញសង្គម Facebook ពាក់ព័ន្ធការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលមានចេតនាញុះញង់ បំផុសបំផុលប្រជាពលរដ្ឋ។ ស្ដ្រីរូបនេះ ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅតុលាការនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ។

មន្ដ្រីនគរបាលបានឲ្យដឹងថា ស្ដ្រីរូបនេះមានឈ្មោះ ថត គឹមសាន និងបានប្រើប្រាស់គណនី Facebook ឈ្មោះ «គឹមសាន អូក្រា» ហើយបានបង្ហោះខ្លឹមសារដែលមានលក្ខណៈញុះញង់ បង្កចលាចលថា «អ្នកទទួលវ៉ាក់សាំងការពារកូវីដ-១៩ របស់ចិន គឺធ្វើឲ្យមានអ្នកស្លាប់ច្រើន ដោយមានអាការៈ ពិការដៃ ពិការជើង ក្តៅ និងស្លាប់»

គួរជម្រាបថា ស្ដ្រីឈ្មោះ ថត គឹមសាន ត្រូវបានចាប់ខ្លួនកាលនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ដោយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ និងអធិការខណ្ឌទួលគោក បានសហការជាមួយនាយកដ្ឋានស៊ើបការណ៍ក្រៅបច្ចេកទេស ហើយបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជួនទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង