ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះ​ម៉ូតូ​លឿន​ពេក បុក​ជាមួយ​ខឿន​ថ្ម​និងបុកដើមឈើ​​បែកក្បាល​ស្លាប់​ភ្លាមៗ ​

33

 

​ភ្នំពេញ​៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ទៅបុក​និង​ខឿន​ថ្ម និង​បោក​ជាមួយ​បង្គោល​ភ្លើង​មួយ​ដើម​ទៀត​ បាន​បាត់បង់​ជីវិត​ស្លាប់​នៅលើ​ច​ញ្ចើ​ម​ផ្លូវ កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១៩៥០ ភូមិ​ទំនប់​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​ខាងលើ​មានឈ្មោះ ទួន សុផល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​ធំ​ខាងកើត ឃុំ​កន្ថោរ​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1GD 4728
​ធ្វើដំណើរ​ពី​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​ចំណុចកើតហេតុ​ស្ថានភាព​ផ្លូវ​កោង​ផង​នោះ បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​បុក​ជាមួយនឹង​ខឿន​ថ្ម​បោក​ក្បាល​ខ្ទប់​ជាមួយនឹង​បង្គោល​ភ្លើង បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​តែម្តង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយ​កម្លាំង​ជំនាញ​ចរាចរណ៍​ខណ្ឌ ចុះមក​ពិនិត្យ​និង​វាស់វែង​រួច​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង