ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ សម្តេចយាង​បំពេញ​ព្រះរាជទស្សនកិច្ច នៅ​ទីក្រុង​សៀង​ហៃ ប្រទេសចិន​

32

 

​ប៉េកាំង ៖ ក្នុងឱកាស​គង់​ពិនិត្យ​ព្យាបាល​ព្រះរាជសុខភាព នៅ​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត ចិន ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះបាទ​សម្តេច ព្រះបរមនាថ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ស្តេចយាង​បំពេញ​ព្រះរាជ ទស្សនកិច្ច​នៅ​ទីក្រុង​សៀង​ហៃ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​រយៈពេល​ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី​១៧ ខែ​មិនា ឆ្នាំ​២០២១ តប​តាម​សេចក្តី​ថ្វាយបង្គំ សូម​យាង​ពី​សំណាក់​ឯកឧត្តម Xi Jinping ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​នាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​។​

​នៅវេលា​ម៉ោង​៨ និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ ព្រះករុណា​ជា​អម្ចាស់​ជីវិត លើ​ត្បូង ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ព្រះរាជ​គណៈប្រតិភូ​ជាន់ខ្ពស់​ដង្ហែ​ថ្វាយ​ព្រះរាជដំណើរ​មាន​៖ សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​, លោកជំទាវ ខែ​ក កែ​មាលី ស៊ី​សូ​ដា ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​, ឯកឧត្តម ស្រី ណូរី ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជានា​យក​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ព្រះបរមរាជវាំង​ច្រើន​រូប​ទៀត និង​មន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាច្រើនរូប ទៀត បាន​យាង​និង​អញ្ជើញ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង ដើម្បី​បន្ត​ព្រះរាជដំណើរ​តាម ព្រះទីនាំង​យន្តហោះ​ពិសេស​ឆ្ពោះទៅកាន់​ទីក្រុង​សៀង​ហៃ​។
​នៅវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០២១ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ ដ៏​ខ្ពង់​ខ្ពស់បំផុត និង​ព្រះរាជ​គណៈប្រតិភូ​ជាន់ខ្ពស់​ដង្ហែ​ថ្វាយ​ព្រះរាជដំណើរ​របស់​ប្រទេស​ទាំង​២ បាន យាង និង​អញ្ជើញ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Hongqiao​។​

​ក្នុងឱកាស​ដ៏​ល្អប្រសើរ​នោះ មានការ​អញ្ជើញ​ចូលរួម​ថ្វាយព្រះពរ​ថ្វាយ​ព្រះរាជ​បដិសណ្ឋារកិច្ច ស្វាគមន៍​ប្រកបដោយ​ភាព​ខ្ពង់ខ្ពស់​កក់ក្តៅ​ពី​សំណាក់​ឯកឧត្តម Zong Ming អភិបាលរងក្រុង សៀង​ហៃ​, ឯកឧត្តម Zhang Xiaosong អគ្គនាយក​ការិយាល័យ​ទំនាក់ទំនង​ការបរទេស​ក្រុង សៀង​ហៃ​, ឯកឧត្តម Liu Guangyong អគ្គនាយករង​ការិយាល័យ​ទំនាក់ទំនង​ការបរទេស​ក្រុង សៀង​ហៃ និង​មន្ត្រីជាន់ខ្ពស់​ក្រុង​សៀង​ហៃ​ជាច្រើនរូប​ទៀត​។​

បន្ទាប់ពី​ពិធី​ថ្វាយព្រះពរ​ស្វាគមន៍ ប្រកបដោយ​មនោសញ្ចេតនា​គោរព​នឹករលឹក និង​ថ្លែង​អំណរ​ព្រះរាជ​គុណ​ដ៏​ជ្រាលជ្រៅ​ពី​សំណាក់ ឯកឧត្តម អភិបាលរងក្រុង និង​មន្ត្រីជាន់ខ្ពស់​ក្រុង​សៀង​ហៃ​រួចមក ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​បន្ត​ព្រះរាជដំណើរ មក​គង់​ស្នាក់អាស្រ័យ នៅ​សណ្ឋាគារ Bellagio ក្នុង​ក្រុង​សៀង​ហៃ ។​

​នៅវេលា​ម៉ោង​១៤​និង​១៥​នាទី​រសៀល ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០២១ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ខ្ពង់ខ្ពស់​បំផុត ដង្ហែ​ថ្វាយ​ដោយ ព្រះរាជ​គណៈប្រតិភូ​ជាន់ខ្ពស់ របស់​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រះអង្គ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ស្តេចយាង​បំពេញ​ព្រះរាជទស្សនកិច្ច នៅ​សារមន្ទីរ​ភាពយន្ត​សៀង​ហៃ ។​

​ក្នុង​ឳ​កាស​នោះ លោកស្រី Wang Jian’er ប្រធាន​សារមន្ទីរ​ភាពយន្ត​សៀង​ហៃ បាន​ថ្វាយ​រូបសំណាក់​វីរជន​អង់អាច​ក្លាហាន​ជំនាន់​ឯកឧត្តម​ប្រធាន ម៉ៅ សេទុង ថ្វាយ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។ ដោយឡែក ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ប្រោស​ព្រះរាជ​ទានវត្ថុ​អនុស្សាវរីយ៍​ដ៏​មានតម្លៃ​ខ្ពង់ខ្ពស់​ជូន​លោកស្រី Wang Jian’er ប្រធាន​សារមន្ទីរ​ភាពយន្ត​សៀង​ហៃ ទទួលបាន​ប្រអប់​បារី​ប្រាក់​ដោយមាន​ចម្លាក់​នូវ​ក្បូរក្បាច់​តាម​រចនាបទ​ប្រពៃណី​បុរាណ​ខ្មែរ​យ៉ាង​ល្អ​ប្រណិត​។ ចំពោះ​មន្ត្រី​គ្រប់គ្រង​សារមន្ទីរ​ភាពយន្ត​សៀង​ហៃ ទទួលបាន​ក្លង​ប្រាក់​ដោយមាន​រំលេច​នូវ​ក្បូរក្បាច់​ផ្កា​ភ្ញី​យ៉ាង​ល្អ​ប្រណិត​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​រុងរឿង​របស់​ប្រជាជាតិ​ខ្មែរ​៕

អត្ថបទដែលជាប់ទាក់ទង