ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្រេចអនុញ្ញាតឲ្យលោក ទិន សៃ តំណាងស្ថាបនិក គណបក្សកែទម្រង់កម្ពុជា បង្កើត”គណបក្សកែទម្រង់កម្ពុជា”

44

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យលោក ទិន សៃ តំណាងស្ថាបនិក គណបក្សកែទម្រង់កម្ពុជា បង្កើត”គណបក្សកែទម្រង់កម្ពុជា” ដែលសរសេរជាអក្សរកាត់ “គកក” និងមានឈ្មោះជាអក្សរឡាតាំង “CAMBODIA REFORM PARTY” ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល នៅផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ៕

អត្ថបទដែលជាប់ទាក់ទង