ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​១៩ ចំនួន ១​លាន ៥​សែន​ដូ​ស​ទៀត នឹង​មកដល់​កម្ពុជា​, លោកជំទាវ ឱ វណ្ណឌី​ន ជា​អ្នកចាត់ចែង​

35

 

​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា នៅពេល​ខាងមុខនេះ វ៉ាក់សាំង​ចំនួន ១​លាន ៥០​ម៉ឺន​ដូ​ស នឹង​មកដល់​កម្ពុជា​បន្ថែមទៀត ។​

​សម្តេច​តេ​ជោ ប្រកាសថា​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​១៩ ចំនួន ១​លាន ៥​សែន​ដូ​ស​ទៀត នឹង​មកដល់​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខនេះ និង​ជា​បន្តបន្ទាប់​ក៏​នឹងមាន​វ៉ាក់សាំង​Sinovac ១​លាន​៥​សែន​ដូ​ស​មកដល់ ខណៈ​វ៉ាក់សាំង​Sinopharm និង​AstraZeneca ក៏​មកជា​បន្តបន្ទាប់​ទៀត​ដែរ ហើយ​កម្ពុជា​ក៏​កំពុង​ស្វះ​ស្វែងរក​ទិញ​វ៉ាក់សាំង Johnson and Johnson របស់​អាមេរិក​ផងដែរ ហើយ​កិច្ចការងារ​នេះ គឺ​ផ្តល់ជូន​លោកជំទាវ ឱ វណ្ណឌី​ន ជា​អ្នកចាត់ចែង​ដាច់​តែម្តង​។​

​សារ​សំឡេង សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​នៅ​យប់​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​តែងតាំង លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ទទួលបន្ទុក​ដឹកនាំ​ការចាក់​វ៉ាក់សាំង​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​៕

អត្ថបទដែលជាប់ទាក់ទង