ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តLexus បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទេចផ្នែកខាងមុខ

28

ភ្នំពេញ÷ បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង នៅវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃអង្គារទី១៦ខែមីនាឆ្នាំ២០២១ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ចំណុចមុខអគ្គិសនីទី២ ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់និងរួមដំណើរជាមួយម្នាក់ទៀតបានបើករថយន្តមួយគ្រឿងម៉ាកLexusGS 300
ពណ៌ត្រេអ៊ីពាក់ផ្លាកលេខ ខេមរភូមិន្ទ 08 2.3480 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ក្នុងទិសដៅពីត្បូងទៅជើងបោះពួយក្នុងល្បឿនលឿនមិនប្រយ័ត្នបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខទាំងស្រុង សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនមាននាក់ស្លាប់និងរបួសនោះទេរងការខូចខាតតែរបាំងថ្ម១កង់ និងរថយន្តតែប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង យករថយន្តបង្កខាងលើទៅ រក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង