ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាប់ខ្នោះព្រោះវាយ​នាយប៉ុស្តិ៍​ព្រែក​ថ្មី ឲ្យ​របួស ពេល​ចុះទៅ​ណែនាំ​អប់រំ​បញ្ឈប់​ការផឹកស៊ី និង​ចាក់ធុងបាស់​

38

 

​ភ្នំពេញ ៖ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ហិង្សា​ដោយ​ចេតនា (​វាយ​បណ្តាល​ឲ្យ​របួស​) នៅ​ចំណុច​មុខផ្ទះ​ជួល ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ។

​ចំណែក​ជនរងគ្រោះ​ឈ្មោះ​ម៉ៅ ស៊ី​វន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយប៉ុស្តិ៍​ព្រែក​ថ្មី ស្នាក់នៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ។ ជនសង្ស័យ​ឈ្មោះ​ឡេង ប៊ុនលី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​។​

​មុនពេល​កើតហេតុ​ជនសង្ស័យ និង​មិត្តភក្តិ​នាំគ្នា​ផឹកស៊ី និង​ចាក់ធុងបាស់​នៅ​ចំណុចកើតហេតុ ដោយ​រំខាន​ដល់​អ្នកជិតខាង បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម នាយប៉ុស្តិ៍​ព្រែក​ថ្មី​(​ជនរងគ្រោះ​)​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​អប់រំ​ណែនាំ ក៏​ទាស់​ពាក្យសម្តី​គ្នា ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​មក​វាយ​ជនរងគ្រោះ​មួយ​ដៃ ចំ​សៀត​ថ្កា​ខាងឆ្វេង​បណ្តាល​ឲ្យ​ដួល​លើផ្លូវ​បេតុង របួស​កែងដៃ​ឆ្វេង និង​ធាក់​ចំពោះ​។​

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ច្បារអំពៅ ដើម្បី​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង