ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល បង្កើតគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស

26

 

ភ្នំពេញ ៖ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

គណៈកម្មការនេះ មានតួនាទី និងភារកិច្ច ដូចតទៅ ៖

– គ្រប់គ្រងដឹកនាំ ចាត់ចែង ការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងក្របខណ្ឌទូទាំងប្រទេស – ពិនិត្យរៀបចំផែនការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

–បណ្តុះបណ្តាលក្រុមគ្រូពេទ្យ សម្រាប់បម្រើការងារចាក់វ៉ាក់សាំងកូវីដ-១៩

– បែងចែកវាក់សាំងកូវីដ-១៩ ទៅតាមទីកន្លែងចាក់វ៉ាក់សាំងនៅក្នុងក្របខណ្ឌទូទាំងប្រទេស

– ផ្គត់ផ្គង់ ថវិកា សម្ភារៈ បរិក្ខារចាំបាច់ សម្រាប់បម្រើការងារចាក់វ៉ាក់សាំងកូវីដ-១៩

– ត្រួតពិនិត្យ តាមដាន និងវាយតម្លៃពីវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

– សម្របសម្រួលកិច្ចការចាក់វ៉ាក់សាំង និងការងារពាក់ព័ន្ធ -សម្របសម្រួលជាមួយដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ព្រមទាំងអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងបណ្តាស្ថានទូតនានាប្រចាំកម្ពុជា លើការងារចាក់វ៉ាក់សាំងកូវីដ-១៩

– រៀបចំប្រព័ន្ធរបាយការណ៍ និងរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល

– កិច្ចការផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការងារចាក់វ៉ាក់សាំងកូវីដ-១៩។

-គណៈកម្មការនេះ មានសិទ្ធិរៀបចំអនុគណៈកម្មការចំពោះកិច្ច និងលេខាធិការដ្ឋាន សម្រាប់គាំទ្រដំណើរការនៃគណៈកម្មការចំពោះកិច្ចនេះ និងអាចស្នើសុំបន្ថែមនូវសមាជិក -សមាជិកា ទៅតាមការចាំបាច់។

-សមាជិកទាំងអស់នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសត្រូវ ចូលរួមប្រជុំ តាមការអញ្ជើញរបស់ប្រធាន និងអនុវត្តភារកិច្ចទៅតាមការចាត់ចែងរបស់ប្រធាន។

– គណៈកម្មការចំពោះកិច្ចនេះ អាចអញ្ជើញដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ព្រមទាំងអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងបណ្តាស្ថានទូតនានាប្រចាំកម្ពុជា លើការងារចាក់វ៉ាក់សាំង ចូលរួមប្រជុំ និងប្រឹក្សាយោបល់ ទៅតាមតម្រូវការចាំបាច់។

– គណៈកម្មការនេះមានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងសុខាភិបាល។

– នៅតាមក្រសួង ស្ថាប័ន និងរាជធានី -ខេត្ត ត្រូវរៀបចំអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ដែលទទួលខុសត្រូវលើសម្រង់ស្ថិតិអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោមសមត្ថកិច្ចរបស់ខ្លួន និង ការងារប្រតិបត្តិការចាក់វ៉ាក់សាំង នៅតាមក្រសួង ស្ថាប័ន និងរាជធានី -ខេត្ត អនុលោមទៅតាមការសម្រេច របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ព្រមទាំងតាមដាន និងរាយការណ៍វឌ្ឍនភាពការងារចាក់វ៉ាក់សាំងជាប្រចាំថ្ងៃ ជូនគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានទៀងទាត់។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានស្ថាប័នគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ព្រមទាំង សាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

អត្ថបទដែលជាប់ទាក់ទង