ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈវិនិច្ឆ័យ មន្ត្រី​បច្ចេកទេស និង​កីឡាករ​ប្រដាល់​គុន​ខ្មែរ​នៅ​ស្ថានីយ៍ទូរទស្សន៍​ថោ​ន​កំពុង​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​

60

 

​ភ្នំពេញ​៖​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​មានប្រសាសន៍​មន្ត្រី​ស្នងការ គណៈវិនិច្ឆ័យ និង​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ទាំងអស់​ចូលរួម​ការប្រកួត​នៅ​ស្ថានីយ៍ទូរទស្សន៍​ថោ​ន កាលពី​ថ្ងៃអាទិត្យ​ទី​១៤ ខែមីនា ឆ្នាំ​២០២១ ត្រូវ​ទៅយក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាបន្ទាន់ ក្រោយរ​រ​ឃើញ លោក ហាក់ សុខ​ហេង អ្នកគ្រប់គ្រង​ការផ្សាយ​របស់​ទូរទស្សន៍​ថោ​ន​។​

​លោក​លោក តែម ម៉ឺន បាន​បន្តថា សូម​ជម្រាប​ជូនដំណឹង​ដល់​មន្ត្រី ក្រុមការងារ និង​កីឡាករ​ប្រដាល់​ល់​គុន​ខ្មែរ​ទាំងអស់​ដែល​បម្រើ​ការងារ និង​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​ទី​១៤ ខែមីនា ឆ្នាំ​២០២១​នៅ​ស្ថានីយ៍​ថោ​ន ដោយមាន​បញ្ហា​ពាក់ព័ន្ធ​ដូច​សេចក្តីជូនដំណឹង​ខាងលើ ដូច្នេះ​មន្ត្រី ក្រុមការងារ និង​កីឡាករ​ទាំងអស់​ដូចខាងលើ ត្រូវ​ទៅយក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាបន្ទាន់ តាម​ទីកន្លែង​ណា​ដែល​អាច​ធ្វើបាន និង​រហ័ស​បំផុត រួច​រាយការណ៍​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ជា​ឯកសារ​ភ្លាមៗ មក​ស្នងការ និង​គណៈវិនិច្ឆ័យ ទាំង​ពេល​យក​សំណាក ទាំង​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការទទួលបាន​លទ្ធផល​នៃ​ការពិនិត្យ​សំណាក​ទាំង​ពីរលើក ក៏ដូចជា​ការបញ្ចប់​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ផងដែរ ។​

​លោក​បាន​អះអាងថា ពេល​ទទួលបាន​សារ​នេះហើយ សូមអ្នក​ទាំ​អស់​គ្នា​ខាងលើ​ត្រូវអនុវត្ត​បន្ទាន់ ហើយ​បើ​បុគ្គល​ណា ដែល​មិន​គោរព​តាម​វិធានការ​ខាងលើនេះ​ទេ សហព័ន្ធ​នឹងមាន​វិធានការ​រ​ដ្ខ​បាល តាមផ្លូវ​ច្បាប់​របស់​ស​ហ​ព័ន្ធ និង​របស់​រដ្ឋ​ជាមិនខាន សូម​ជូនពរ​ឲ្យ​ក្រុមការងារ​យើង​ទាំងអស់​ចៀស​ផុតពី​មេរោគ​Covid-19 ដ៏​កាច​សាហាវ​នេះ​។

​លោក​ប្រធាន​បន្ថែមទៀតថា ការប្រកួត​នៅ​ស្ថានីយ៍ទូរទស្សន៍​ថោ​ន​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​សប្តាហ៍​ទី ៣ ត្រូវ​ថ្ងៃអាទិត្យ​ទី ២១ ខែ មិនា ឆ្នាំ ២០២១ បន្ទាប់ពី​សហព័ន្ធ និង​ស្ថានីយ៍​ពិភាក្សា​ជាមួយគ្នា​ក្រោយពី​ស្នងការ និង​មន្ត្រី បច្ចេកទេស​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ Covid-19៕​

អត្ថបទដែលជាប់ទាក់ទង