ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រាន់តែ​គេ​សុ​បិ​ន្ត​ថា គេ​ដេក​ជាមួយ​ប្រពន្ធ​ខ្លួន យក​កាំបិតកាប់​ជនរងគ្រោះ​ស្លាប់ក្នុងថ្លុកឈាម

124

 

​ខេត្តកំពង់ស្ពឺ ៖ គរបាល​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនដៃដល់ម្នាក់នោះ បន្ទាប់​ជន​គាត់​បាន​ដេក​សុ​បិ​ន្ត ថា​មាន​គេ​ដេក​ជាមួយ​ប្រពន្ធ​បស់​ខ្លួន ក៏បាន​ទាញកាំបិតផ្ទាក់​យកទៅ​កាប់​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ១៤ និង ៤០​នាទី កម្លាំង​ព្រហ្មទណ្ឌ​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ព្នាយ បាន​ឃាត់ខ្លួន​ឈ្មោះ ម៉ៃ សៅ​គៀង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​រស់នៅ​ភូមិ​គោក​មានជ័យ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​លោក ឃុ​ត សុផល​អធិការ​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ដោយ​ចេតនា​នេះ ដោយ​បានធ្វើ​សកម្មភាព យក​កាំបិតផ្គាក់ កាប់​ទៅលើ​ឈ្មោះ សែម ភា ហៅ​វ៉េវ ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា​ចំនួន ៤​កាំបិត ចំក្បាល​លើ​ត្រជៀក ខាងស្ដាំ​១​កាំបិត កញ្ចឹងក ២​កាំបិត​សងខាង កែងដៃ​ខាងស្ដាំ ១​កាំបិត បណ្ដាល​ឲ្យ​ស្លាប់ នៅនឹងកន្លែង​កើតហេតុ​នៅ​ខាងក្រោយ​ផ្ទះ​ជនរងគ្រោះ ខណ​:​ពេល​ជនរងគ្រោះ​កំពុង​អង្គុយ​ចិត​ផ្លែស្វាយ កាលពី​វេលា​ម៉ោង ១៤ និង ១៥​នាទី នា​ថ្ងៃខែ​ខាងលើ ។

​នៅពេល​ឃាត់ខ្លួន​ជនល្មើស​បាន​នគរបាល​ថា មូលហេតុ​ដែល​ខ្លួន​គាត់​កាប់​ព្រោះ​ស្រមើ​ស្រ​ម៉ៃ​ថា ជនរងគ្រោះ​(​សុ​បិ​ន្ត​)​ថា​បុគ្គល​នោះ ដេក​ជាមួយ​ប្រពន្ធ​របស់ខ្លួន​។ ករណី​ខាងលើ ជំនាញ​បាន កសាង​សំណុំរឿង​ចាត់ការ​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង