ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោះស្រាយ ករណីទំនាស់រវាង ​ក្រុមហ៊ុន​របស់​ឧកញ៉ា​សូ ងួន ​ជាមួយ​គ្រួសារ​កងកម្លាំង​សមាហរណកម្ម​ការពារ​កោះ​ឆ្នេរ ស្ថិតនៅ​ភូមិ​ដុំ​ផ្តៅ

28

 

​កំពត ៖ កាលពី​ថ្ងៃទី​១៤ និង​១៥ ខែមីនា កន្លងទៅ​ថ្មីៗ​នេះ មានការ​ប៉ះទង្គិច​គ្នា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ មួយ​ប្រ៉ា​វ រវៀង​ក្រុម​ឆ្មាំ​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន​ក្រុមហ៊ុន វើ​លដ៍​ទ្រី​ស្តារ អ៉ិ​ន​ធើ​ថិ​ន​មេន​របស់លោក ឧកញ៉ា សូ ងួន ជាមួយនឹង​ក្រុមគ្រួសារ​កងទ័ព​សមាហរណកម្ម​ការពារ​កោះ​ឆ្នេរ​រាប់រយ​ន​នាក់​នៅ ទីតាំង​ដី​ទំនាស់​ស្ថិត​ក្នុងភូមិ​ដុំ​ផ្ដៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ។​

​នៅ​ថ្ងៃ​ពុធ ទី​១៧ ខែមីនា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​ករណី​របស់​ក្រុមហ៊ុន វើ​លដ៍​ទ្រី​ស្តារ អ៉ិ​ន​ធើ​ថិ​ន​មេន ទំនាស់​ជាមួយ​គ្រួសារ​កងកម្លាំង​សមាហរណកម្ម​ការពារ​កោះ​ឆ្នេរ ស្ថិតនៅ​ភូមិ​ដុំ​ផ្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី ឯកឧត្តម អភិបាលរង​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ នាយករង​អធិការកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរង​ការពារ​កោះ​ឆ្នេរ តំណាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អគ្គនាយក​ក្រុមហ៊ុន នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរជំនាញ​ពាក់ព័ន្ធ អភិបាលស្រុក​ឈូក និង​មន្ត្រី​ជំនាញ​។​

​ថ្លែង​នៅ​កិច្ចប្រជុំ​នេះ ឯកឧត្តម ជាវ តា​យ ប្រសាសន៍ថា តាម​របាយ​ការ​ណ៌​របស់​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង និង​ការបំភ្លឺ​របស់​ភាគី​ទំនាស់ ពិនិត្យឃើញថា បញ្ហា​ទំនាស់​នេះ​ស្ថិតនៅ​លើដី​បាន​ចុះបញ្ជី​រួច ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ជួល​ឲ្យ​ក្រុមហ៊ុន និង​ដី​មិនទាន់​ចុះបញ្ជី គ្រប់គ្រង​ដោយ​រដ្ឋ ដូចនេះ ÷
១.​ដី​ដែល​បាន​ចុះបញ្ជី​រួច ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ជួល​ឲ្យ​ក្រុមហ៊ុន ដូចនេះ​ក្រុមហ៊ុន វើ​លដ៍​ទ្រី​ស្តារ អ៉ិ​ន​ធើ​ថិ​ន​មេន ត្រូវអនុវត្ត​សកម្មភាព​អភិវឌ្ឍន៍​នៅលើ​តំបន់​ណា ដែល​គ្មាន​ទំនាស់ ករណី​ទីតាំង​ទំនាស់ រង់ចាំ​ការដោះស្រាយ​។​
២.​ទីតាំង​ដី​មិនទាន់​ចុះបញ្ជី (​គ្រប់គ្រង​ដោយ​រដ្ឋ​) កំពុងមាន​ទំនាស់​ជាមួយ​អតីត​សមាហរណកម្ម​ការពារ​កោះ​ឆ្នេរ ក្រុមហ៊ុន​ត្រូវ​ផ្អាក​សកម្មភាព​ទាំងស្រុង​៕

អត្ថបទដែលជាប់ទាក់ទង