ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ណែនាំឲ្យម្ចាស់អាជីវកម្មទេសចរណ៍ កុំដំឡើងថ្លៃសេវាទំនិញ ក្នុងពេលប្រឡងបាក់ឌុប

130

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានសេចក្ដីណែនាំស្ដីពីការរក្សាតម្លៃសេវាកម្មទេសចរណ៍ ក្នុងរយៈពេលប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ ។ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់នៅទូទាំងប្រទេស មេត្តាកុំដំឡើងថ្លៃសេវា ទំនិញ ផលិតផលរបស់ខ្លួនក្នុងពេលដ៏ចាំបាច់នេះ។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា “នៅថ្ងៃទី២០ និង២១ ខែសីហានេះ ក្រសួងអប់រំយុវជននិងកីឡា បានរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស ដែលសិស្សានុសិស្ស និងក្រុមការងាររៀបចំការប្រឡង ចាំបាច់ត្រូវធ្វើបំលាស់ទីនៅតាមទីតាំងមណ្ឌលប្រឡង ដោយស្នាក់នៅទីរួមខេត្តដើម្បីចុលរួមការប្រឡងនេះ។ ក្រសួងសូមណែនាំ ដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវរក្សាតម្លៃសេវាកម្មនិងគុណភាពសេវាកម្មរបស់ខ្លួន ដោយមិនត្រូវដំឡើងថ្លៃនោះទេ ឬពិនិត្យលទ្ធភាពបញ្ចុះតម្លៃសេវាកម្មដែលអាចធ្វើទៅបាន”៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំស្ដីពីការរក្សាតម្លៃសេវាកម្មទេសចរណ៍ ក្នុងរយៈពេលប្រឡងបាក់ឌុប ២០១៨ ដែលចេញដោយក្រសួងទេសចរណ៍៖

អត្ថបទដែលជាប់ទាក់ទង