ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ​៣​នាក់ ត្រូវបាន​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​ពាក់ព័ន្ធ​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់​, រីឯ​កាមេរ៉ា​ចំនួន​១៥ ត្រូវបាន​បំពាក់​តាម​គោលដៅ​

39

 

​ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​៣​នាក់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្បាលកោះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​១៨ ខែមីនា ឆ្នាំ​២០២១ ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ចាប់ខ្លួន​យកមក​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ប្រព្រឹត្ត​បទល្មើស ពាក់ព័ន្ធ​ករណី​នាំចូល​ឧបករណ៍​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក រួច​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅកាន់​លំនៅឋាន​វិញ ក្រោយ​ប្រជាពលរដ្ឋ​ទាំង​៣​នាក់​ទទួលស្គាល់​កំហុស និង​យល់​ព្រមធ្វើ​កិច្ចសន្យា​។​

​ដោយឡែក​កាមេរ៉ា​ថត​រូបភាព​ស្វ័យប្រវត្តិ​ចំនួន​១៥ ដែល​គាំទ្រ​ដោយ​គម្រោង​អង្គការ WWF សម្រាប់​ថត​សកម្មភាព​សត្វព្រៃ​ក្នុង​គោលបំណង​ស្រាវជ្រាវ​សត្វព្រៃ​និង​ជីវៈចម្រុះ ក៏​ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បំពាក់​តាម​គោលដៅ​រួចរាល់​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង