ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​បញ្ញវ័ន្ដ ៖ ទោស​នៃ​ការរមិលគុណ​

123

​ភ្នំពេញ​៖​ពាក្យចាស់​លោក​ថា​បាប​ពិតជា​មាន​មែន ។ ជួនកាល​បាប​មិន​រង់ចាំ​ដល់​ជាតិ​ក្រោយ​នោះទេ​គឺ​ជួនកាល​ស្ដែងចេញ​ភ្លាមៗ​
​ក្នុង​ជាតិ​នេះ​តែម្ដង ។​

​នៅក្នុង​រឿងនិទាន​ជាតក​មួយ​គឺ​រឿង​សេកសោម​ពិតជា​បាន​ស្ដែងចេញ​នូវ​បាបកម្ម​ក្នុង​ជាតិ​នេះ​តែម្ដង ។​មាន​សេក​មួយ​ក្បាល​ជាស​ត្វ​
​ដែល​រស់នៅ​ក្នុងព្រៃ​មួយ​ដាច់ស្រយាល ។​ចំណេរ​ក្រោយមក​នៅ​តំបន់​ព្រៃ​នោះ​ដាច់ទឹក​គ្មាន​ភ្លៀង​២ ទៅ ៣​ឆ្នាំ​ជាប់ៗ​គ្នា​។​សត្វ​ដែល​រស់នៅក្នុង​
​ព្រៃ​ស្វែងរក​ទឹក​ផឹក​ទៅតាម​សមា​ជី​វោ​រៀងៗ​ខ្លួន ។​

សេកសោម​បាន​ស្នែង​រកឃើញ​អណ្ដូងទឹក​មួយ​ដែល​មានទឹក និង មាន​ជម្រៅ​៦​ហត្ថ ។​សេកសោម​សប្បាយចិត្ត​ណាស់​ក៏​ចុះទៅ​
​ផឹកទឹក និង ងូតទឹក​លេង​នៅ​ទីនោះ​យ៉ាង​សប្បាយ​គឺ​សប្បាយ​ទាល់តែ​ភ្លេចខ្លួន ។​

​បន្ទាប់ពី​លេង​ទឹក​អស់ចិត្ត​ហើយ​នោះ​សេកសោម​ក៏​ឡើងមក​វិញ​តែ​ឡើង​មិន​រួច​ក៏​ជាប់​នៅ​ទីនោះ​តែម្ដង ។​សេក​បាន​ស្រែ​ករក​គេ​ជួយ​
​ដោយ​ប្រកាស​ថាបើ​នរណា​ជួយ​គេ​ឲ្យ​រស់​ជីវិត​បាន​នោះគេ​មិន​ភ្លេចគុណ​ឡើយ ។​កំពុត​តែ​អស់សង្ឃឹម​នោះ​ក៏​ស្រាប់​តែមាន​បុរស​ម្នាក់​ទំនងជា​
​ដើរ​មិន​ប្រយ័ត្ន​ស្រាប់តែ​រអិល​ធ្លាក់​ទៅក្នុង​អណ្ដូង​នោះដែរ ។​

ទាំង​សេក ទាំង​មនុ​ស្សបាន​កុន​ខ្លួន​នៅក្នុង​អណ្ដូង​ជាមួយគ្នា ។​ពួកគេ​មានការ​អស់សង្ឃឹម​យ៉ាងខ្លាំង​ដោយ​ម្នាក់ៗ​គិតថា​ខ្លួន​នឹង​
​ស្លាប់​នៅក្នុង​អណ្ដូង​នេះហើយ ។​កំពុងតែ​អស់សង្ឃឹម​ក៏​ស្រាប់​តែមាន​សត្វ​នាគ​មួយ​ក្បាល​ធ្លា​ក់មក​ក្នុង​អណ្ដូង​នេះដែរ ។​ពួកគេ​សុទ្ធតែ​អស់​
​សង្ឃឹម​ហើយ​សុទ្ធតែ​គិតថា​នឹង​ស្លាប់​ជាក់​នៅ​ក្នង​អណ្ដូង​នេះ​ជាមួយគ្នា ។​

ក្នុងខណៈដែល​អ្នក​ទាំង​៣​គិតដល់​សេចក្ដីស្លាប់​នោះ​ពួក​គរ​ក៏​ឭ​សម្លេង​មនុស្ស​ដើរកាត់​ទីនោះ ។​ពួកគេ​ស្រែក​ព្រមៗ​គ្នា​អង្វរ​ឲ្យ​បុរស​
​រូបនោះ​ជួយ​ដោយ​គេ​សន្យាថា​នឹងមិន​ភ្លេចគុណ​បុរស​នោះ​មួយជីវិត​។​បុរស​នោះ​ក៏​តប​មកវិញ​ថា​មិនជា​អ្វី​ទេ​តែ​សូមអ្នក​រង់ចាំ​បន្តិច​សិន​ចាំ​ខ្ញុំ​
​ទៅរក​វ​ល្លិ៍​ដើម្បី​អូស​អ្នក​ឡើង​មកលើ​វិញ ។​

ទីបំផុត​បុស​នោះ​ជួយ​មនុស្ស សេកសោម និង​សត្វ​នាគ​បាន​មែនហើយ​ពួកគេ​នៅតែ​រក្សា​បា​ក្យ​សច្ចៈ​ថា​មិន​ភ្លេចគុណ​បុរស​រូបនេះ​
​ឡើយ ។​សម័យ​ពេល​មួយ​បុរស​រូបនេះ​នឹង​ឃើញ​ពាក្យសន្យា​របស់​អ្នក​ទាំង​៣​ដែល​គេ​ធ្លាប់ជួយ​ហើយក៏​នឹក​ចង់​សាក​ល្បងមើល​តើ​ពួកគេ​រក្សា​
​ពាក្យសន្យា​ឬទេ ?

​បុរស​រូបនោះ​ក៏​ស្កាត់​តៅ​រក​ជួប​សេកសោម​ហើយក៍​ត្អូញត្អែរថា​គេ​កំពុងតែ​ជួប​ការលំបាក​ក្នុង​ជីវិត​គ្មានអ្វី​ស៊ី​នោះឡើយ ។​សេក​ក៏​តប​
​ថា​មិន​អ្វី​ទេ​សូម​លោកអ្នក​មានគុណ​រង់ចាំ​ខ្ញុំ​នៅទីនេះ​ហើយ ។​សេក​ក៏​ស្វែងរក​លាភ​ដើម្បី​សងគុណ​បុរស​ដែល​បាន​ជួយ​ខ្លួន ។​កំពុងតែ​រំពៃ​រក​
​លាភ​សេក​ក៏​ប្រទះឃើញ​ព្រះមហាក្សត្រ​កំពុងតែ​រៀបចំខ្លួន​ចុះ​ស្រង់ទឹក ។​

​សេក​ក៏​គិតថា​នៅលើ​ខ្លួន​ព្រះមហាក្សត្រ​មានតែ​កែវ​មណី​ទេ​ដែលមាន​តម្លៃ​ជាងគេ​នោះ ។​ក្នុងខណៈដែល​មហាក្សត្រ​ចុះ​ស្រង់ទឹក​
​បាត់​នោះ​សេក​ក៏​ចុះ​ពាំ​កែវ​មណី​នោះ​យកទៅ​ឲ្យ​បុរស​មានគុណ ។​សេក​ផ្ដាំ​ថា​កែវ​មណី​នេះ​ថ្លៃ​ណាស់​សូមអ្នក​យកទៅ​តែ​កុំអាល​លក់​ភ្លាមៗ​ចាំ​
​ថែរក្សា​ទុក​យូរ​បន្តិច​សឹក​អ្នក​យកទៅលក់ ។​

បុរស​រូបនោះ​អរគុណ​សេក​ហើយក៏​នឹកថា​សេក​ពិតជា​មិន​ភ្លេចគុណ​គេ​មែន​អញ្ចឹង​គេច​ង់​សាកល្បង​ជាមួយ​បុរស​មួយរូប​ទៀត​ដែល​
​គេ​បាន​ជួយ​ដែរ ។​ពេល​ជួប​ហើយ​បុរស​រូបនេះ​ក៏បាន​យក​កែវ​មណី​ទៅ​ផ្ញើ​នឹង​បុស​រូបនោះ​ថា​គេ​គ្មាន​កន្លែង​ទុក​ទេ​ឲ្យ​គេ​សុំ​ផ្ញើ​ផង ។​បុរស​រូប​
​នោះ​ក៏​ទទួលបញ្ញើ​នោះ​ដោយ​មិន​ទើសទាល់​ចិត្ត​ឡើយ ។​

និយាយ​ពី​ព្រះមហាក្សត្រ​ដែល​បន្ទាប់ពី​ស្រង់ទឹក​ហើយ​នោះ​ឡើង​មកវិញ​ក៏​ឆោឡោ​ដោយសារតែ​បាត់​កែវ​មណី ។​ស្ដេច​ក៏​ឲ្យ​គេ​ប៉ាវ​
​គង់​ប៉ាវ​ឃ្មោះ​បើ​នរណា​រក​កែវ​មណី​នោះ​ឃើ្ម​ក​វិញ​នឹង​បាន​រង្វាន់​ជាទី​គាប់ចិត្ត ។​
បុរស​ដែល​ទទួលបញ្ញើ​គេ​ក៏មាន​ក្ដី​លោភលន់​ចង់បាន​រង្វាន់​នោះ​ក៏​យក​កែវ​មណី​នេះ​ទៅ​ថ្វាយ​ស្ដេច​ហើយ​ស្ដេច​ក៏​សួរ​ទៅ​បុរស​រូបនោះ​ថា​តើ​អ្នកឯង​បាន​កែវ​ម​ណិ​នេះ​ពី​ណា​មក​បុស​នោះ​ក៏​តប​ថា​មាន​បុរស​ម្នាក់​យកមក​ផ្ញើ​នឹង​គេ ។​ដោយ​មិនបាច់​គិតគូរ​ច្រើន​ស្ដេច​ក៏​បញ្ជា​
​ឲ្យ​អាមាត្យ​តាម​ចាប់​បុរស​នោះមក​ប្រហារជីវិត ។​

​បុរស​កំសត់​ត្រូវគេ​បណ្ដើរ​ស្រែក​អាក្រោស​តាម​ផ្សា​រហើយ​ទើប​គេ​យកទៅ​កន្លែង​ពិឃាត ។​ពេលវេលា​នៃ​ការប្រហារជីវិត​បានមក​
​ដល់​បុរស​កំសត់​ក៏​នឹង​ឃើញ​សត្វ​នាគ​ដែល​គេ​ធ្លាប់បាន​ជួយ​គេ​បាន​ស្រែកហៅ​សត្វ​នាគ​ឲ្យ​ជួយ ។​សត្វ​នាគ​ក៏​កាឡាខ្លួន​ទៅជា​ពេ​ជ្ឍ​ឃាត​
​ហើយ​និយាយ​ជាមួយ​ពេ​ជ្ឍ​ឃាត​ថា​អ្នក​កុំអាល​សម្លាប់​គាត់​ចាំ​បន្តិច​ខ្ញុំ​មកវិញហើយ​ខ្ញុំ​ចូលរួម​សម្លាប់​ដែរ ។​

ពេជ្ឈឃាត​យល់ព្រម​សត្វ​នាគ​ក៏​កាឡាខ្លួន​ជា​ពស់វែក​ទី​ចឹក​ភ​យិ​យា​របស់​ស្ដេច ។​ស្ដេច​ក៏​អញ្ជើញ​អស់​បុរោហិត​ក្នុង​វាំង​ដើម្បី​រក​គ្រូ​
​ព្យាបាល​ជម្ងឺ​ពស់​ចឹក ។​សត្វ​នាគ​ក៏​កាឡាខ្លួន​ធ្វើជា​បុរោហិត​ហើយក៏​ទូល​ទៅ​ស្ដេច​ថា​អ្នក​ដែល​ពូកែ​ជាងគេ​ខាង​ប្យា​បាលជ​ម្ងឺ​ពស់​ចឹក​គឺ​បុរស​
​ម្នាក់​ដែល​ព្រះអង្គ​ឲ្យ​គេ​យកទៅ​ប្រហារជីវិត​ហ្នឹងហើយ ។​

ស្ដេច​ក៏​ឲ្យ​គេ​ទៅយក​បុរស​នោះមក​ព្យាបាល​ភរិយា​របស់ខ្លួន ។​ឆ្លៀត​ពេលនោះ​នាគ​ក៏​ប្រគល់​ថ្នាំ​ទៅ​ឲ្យ​បុរស​នោះ​យកទៅ​លាប​លើ​
​មុខរបួស​ត្រង់​កន្លែង​ពស់​ចឹក​នោះ​ទៅនឹង​ជាសះស្បើយ​ភ្លាម ។​បុរស​នោះ​ក៏​ធ្វើតាម​សម្ដី​សត្វ​នាគ​ទីបំផុត​ភរិយា​ស្ដេច​ក៏​ជាសះស្បើយ​ហើយ​
​ស្ដេច​ក៏​ឲ្យ​គេ​សង់​វិមាន​មួយ​ឲ្យ​បុរស​នោះ​បុរស​នោះ​ក្លាយជា​សេដ្ឋី និង ជា​មិត្ត​ជិតស្និទ្ធ​របស់​ស្ដេច ។​

ចំពោះ​បុរស​រមិលគុណ​ក៏​បន្ទាប់ពី​ស្ដេច​ដឹង​សាច់រឿង​អស់នោះ​ក៏​ឲ្យ​គេ​យកទៅ​ប្រហារជីវិត​ចោល​តែម្ដង​ដោយសារតែ​គេ​ជាម​នុស្ស​
​គ្មាន​សច្ចៈ​ធម៌​ក្នុង​ខ្លួន ។​

នេះ​ជា​រឿងនិទាន​ចំពោះ​រឿង​ពិត​ក្នុងស្រុក​យើង​វិញ​នោះ​កាលពី​សម័យ​ប៉ុល ពត​ក្នុងស្ថានភាព​លំបាក​នរ​ណា​ក៏​ក៏​បន់ស្រន់​រក​អ្នក​
​ជួយ​ដែរ ។​ដល់​គេ​ជួយ​ឲ្យ​មានជីវិត​ខ្លះ​រមិលគុណ​ហើយ​ចោទ​អ្នក​ជួយ​ខ្លួន​ថា​អ្ញ​ចេះ ថា អ​ញ្វុះ​និង​លាភ​ពណ៌​ឲ្យ​គ្នា​ដោយ​មិន​ដឹងគុណ​ទោស​
​អ្វី​ទាំងអស់ ។​

ជន​បែបនេះ​ក៏​គង់តែ​ទទួលផល​ពី​ទង្វើ​អាក្រក់​របស់ខ្លួន​នៅ​ថ្ងៃ​ណាមួយ​ជាមិនខាន​ឡើយ ។​សច្ចៈ​ធម៌​នៅតែ​ជាស​ច្ចៈ​ធម៌​ហេតុនេះ​
​ត្រូវតែ​ស្គាល់​គុណ និង ទោស​ឲ្យ​ច្បាស់ ៕​

អត្ថបទដែលជាប់ទាក់ទង