ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមូលផ្ដុំគ្នាទិញ លក់ ជក់គ្រឿងញៀនក្នុងក្លឹបស្កាយឡាញយ៉ាងគគ្រើងគគ្រេងប៉ូលីសឃាត់ខ្លួនជនបរទេសប្រុសស្រី៥៣នាក់

66

 

ក្រុងព្រះសីហនុ ៖ ជនជាតិចិនប្រុស ស្រី ចំនួន៥៣នាក់ត្រូវបានសមត្ថកិច្ចប៉ូលីសក្រុងព្រះសីហនុធ្វើការឃាត់ខ្លួន ខណៈដែលពួកគេកំពុងប្រមូលផ្ដុំគ្នាទិញ លក់ ជក់គ្រឿងញៀនយ៉ាងអាណាធិបតេយ្យនៅក្នុងក្លឹបស្លាយឡាញកាលពីវេលាម៉ោង២ ឈានចូលថ្ងៃទី១៦ ឧសភា ២០១៨។

       កិច្ចប្រតិបត្តការនោះដឹកនាំផ្ទាល់ដោយ លោក លឹម ប៊ុនហេង ព្រះរាជ្ញរង​អម សាលាដំបូងខេត្តព្រះសីហនុ ដែលមានការិយាល័យប្រឆាំងគ្រឿងជាម្ចាស់ករណី បានធ្វើការបង្កាបជាក់ស្តែងនៅក្នុងក្លឹបស្កាយឡាញ ស្ថិតនៅសង្កាត់៤ ក្រុងខេត្តព្រះសីហនុ នេះ ។ 

      ជាលទ្ធផល បានធ្វើការឃាត់បណ្តោះអាសន្នជនសង្ស័យចំនួន៥៣ នាក់ ស្រី៧ នាក់ ​ ក្នុងនោះ ជនជាតិចិន១០ នាក់ ឥណ្ឌូនេសុី១៧ នាក់ កូរ៉េ២ នាក់ និង ជនជាតិខ្មែរចំនួន២៤ នាក់ ព្រមទាំងដកហូតបានថ្នាំញៀន និង សម្ភារសម្រាប់ ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ 

      សម្ថកិច្ច​នគរបាល​ការិយាល័យប្រឆាំង​គ្រឿងញៀន​ ខេត្ត​ព្រះសីហនុ​ បានឲ្យដឹងថា នេះជាយុទ្ធនាការឆ្មក់​បង្ក្រាប​ទីតាំង​ ចែកចាយ​ និង ប្រេី​ប្រាស់​ថ្នាំ​ញៀន​ ទ្រង់​ទ្រាយដ៏​ធំ​មួយ ​ដែលមិនធ្លាប់មាន​ក្នុង​រង្គ​សាល​ស្កាយ​ឡាញ​(បា​ឌី​ស្កូ)​ នាក្រុងព្រះសីហនុ ។ 

      ការឃាត់​ខ្លូន​មនុស្ស​៥៣ នាក់​ នោះ​ ភាគ​ច្រើន​ជា​បុគ្គលិក​បំរេី​ការ​ងារ​ក្នុង​កាស៊ីណូ​ហ្គោដិន​ស៊ី​ និង​ តុង​ហ្វាង​មិន​ជូ​ ព្រម​ទាំង​ពលរដ្ឋ​ខ្មែរ​ ចំនួន​២​៤​នាក់ដែលចូលទៅលេង ​។ វត្ថុតាងចាប់​យកថ្នាំញៀន​ ខេតា​មីន​ និង​ អិច​ស្តា​ស៊ី​ ចំនួន២៦កញ្ចប់​ ដប​ថ្នាំញៀន​សម្រាប់​លាយ​ជាមួយ​ទឹក​៤ដប ។ ក្រោយពេលឃាត់មនុស្សរាប់សិបនាក់ខាងលើនេះ សមត្តកិច្ចនគរបាលជំនាញបាន​​ធ្វេី​តេស្ដ មនុស្ស​ទាំង​អស់​សុទ្ធតែមាន​ផ្ទុក​សារធាតុ​ថ្នាំ​ញៀន​ ។ 

ក្នុងនោះដែរមានមនុស្សមួយចំនួន​ដែល​បាន​​កំពុង​ប្រេី​ប្រាស់​​ ហើយត្រូវបានកម្លាំងសមត្តកិច្ចចាប់ជាក់ស្តែងតែ​ម្តង ​។ បុរស​ម្នាក់​ក្នុង​ចំណោម​ មនុស្ស​៥៣​នាក់​ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​ ថ្នាំ​ញៀន​ទាំង​អស់ដែលពួកគេបានយកមកប្រើប្រាស់នេះ គឺ​ទិញនៅ​ក្នុង​រង្គ​សាល​នោះតែម្តង ​។ 

      មនុស្សទាំង៥៣ នាក់នោះសមត្តកិច្ចកំពុងធ្វើការសាកសួរ ដើម្បីរកបទល្មើពាក់ពន្ធគ្រឿងញៀន សម្រាប់កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសម្រេចតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង