ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេង​ទំនើង​២​ក្រុម​ចំនួន១៣នាក់ ផឹកស៊ី​ក្បែរ​គ្នា ហើយ​និយាយ​លែបខាយ​ឌឺដង​ដាក់គ្នា​រឿង​មិត្តស្រី បង្ក​ជា​ហិង្សា​ដេញ​វាយ​គ្នា​

60

 

​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១ ក្មេង​ទំនើង​២​ក្រុម​ផឹកស៊ី​ក្បែរ​គ្នា ហើយ​និយាយ​លែបខាយ​ដាក់គ្នា​រឿង​មិត្តស្រី​បង្ក​ជា​ហិង្សា​ដេញ​វាយ​គ្នា​ត្រូវ​កម្លាំង​ល្បាត​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ឃាត់ខ្លួន​បាន​ចំនួន​១៣​នាក់ នៅ​ចំណុច​ខាងលិច​រណ្តៅ​តា​កៅ​ស្ថិត ក្នុងភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ក្រុម​ក្មេង​ទំនើង​ដែល​ដេញ​វាយ​គ្នា​ទៅវិញទៅមក​នេះ​មាន​ចំនួន​១៣​នាក់​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បានរួម​មាន ៖

​ទី​១-​ឈ្មោះ ផ​យ ថា​ន់​ណាក់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ហិង្សា​ដោយ​ចេតនា​)
​ទី​២-​ឈ្មោះ នី សុភ​ក្រ័ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​ហិង្សា​ដោយ​ចេតនា​)
​ទី​៣-​ឈ្មោះ យ៉េន វ៉ាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​ហិង្សា​ដោយ​ចេតនា​)
​ទី​៤-​ឈ្មោះ ភេទ ភា​រ៉ូ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​ហិង្សា​ដោយ​ចេតនា​)
​ទី​៥-​ឈ្មោះ លន់ សុខ​ឡា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ (​ហិង្សា​ដោយ​ចេតនា​)
​ទី​៦-​ឈ្មោះ​ដេ​ត ដារ​ដ្ឋ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​ហិង្សា​ដោយ​ចេតនា​)
​ទី​៧-​ឈ្មោះ ចាប សំអឿន ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​សមគំនិត​ប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា​)
​ទី​៨-​ឈ្មោះ ចាប សុខ​អេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​សមគំនិត​ប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា​)
​ទី​៩-​ឈ្មោះ យ៉េន វាំង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ (​សមគំនិត​ប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា​)
​ទី​១០-​ឈ្មោះ ជាន ឆា​រ៉ាត់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​សមគំនិត​ប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា​)
​ទី​១១-​ឈ្មោះ ឌឹ​ម សុខ​ច​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​សមគំនិត​ប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា​)
​ទី​១២-​ឈ្មោះ អាន ប៊ុន​ឡាំង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ (​សមគំនិត​ប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា​)
​ទី​១៣-​ឈ្មោះ ទុង ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​សមគំនិត​ប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា​) មុខរបរ​ជនសង្ស័យ​ទាំង​១៣​នាក់ ធ្វើជា​តៃកុង AX និង​ស្នាក់នៅ​កន្លែង​រណ្តៅ​ដី​តា​កៅ ស្ថិតនៅ​ភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ចំណែក​ភាគី​ខាង​ជាង​ម៉ាស៊ីនត្រជាក់​ទាំង​៤​នាក់ មិន​ស្គាល់ឈ្មោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល នឹង​ប្រជា​ការពារ​ឃាត់​យកទៅ​សួរនាំ​។​

​តាម​ប្រភពព័ត៌មាន​ពី​ភាគី​ម្ខាង ជាជាង​ជួសជុល​ម៉ាស៊ីនត្រជាក់​បាន​និយាយ​ប្រាប់ថា​៖ នៅមុន ពេល​កើតហេតុ​កូនជាង​របស់គាត់​មាន​គ្នា​៤​នាក់​បាន​ចេញពី​កន្លែងធ្វើការ​នាំគ្នា​ទៅ​ផឹកស៊ី​នៅ​
​កន្លែង​រណ្ដៅ​ដី​កើតហេតុ​ខាងលើ ចំណែក​មួយក្រុម ទៀត​មាន​គ្នា​ប្រមាណ​១០​នាក់ មាន​ស្រី​មាន​ប្រុស​បាន​នៅ​អង្គុយ​ផឹក​ក្បែរ​គ្នា​នោះដែរ ខណៈ​កំពុង​ផឹកស៊ី​ស្រាប់តែ​កូនជាង របស់គាត់​ម្នាក់​ក្នុងចំណោម​៤​នាក់​បាន​ដើរទៅ​បត់ជើងតូច​ហើយ​បាន​ជួប​ជាមួយ​មិត្តភក្តិ​ស្រី​របស់​ភាគី​ម្ខាង​ទៀ​តទៅ​បត់ជើង​ដែរ​ក៏បាន​និយាយ​លែបខាយ​ពាក្យសម្តី​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​បាននាំគ្នា​វាយ​ទៅលើ​កូនជាង​របស់គាត់​រង​របួសធ្ងន់ ទោះបីជា​ហៅ​មិត្តភក្ដិ​ឲ្យ​ជួយ​ក៏ដោយ​។

​ក្មេង​ទំនើង​ទាំង​២​ក្រុម​នេះ ត្រូវបាន​សមត្ថកិច្ច​ឲ្យ​អាណាព្យាបាល​ធ្វើ​កិច្ចសន្យា​ចំពោះមុខ​សម​ត្ត​កិច្ច ហើយ​ឲ្យ​ត្រឡប់​ទៅវិញ​ទាំង​អស់ហើយ ៕

អត្ថបទដែលជាប់ទាក់ទង