ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារា​ស្រី​២​រូប ចេញមុខ​ប្រតិកម្ម ក្រោយ​​លោកស្រី​ដេ​ត ម៉ាលី​ណា បញ្ជាក់​លេខ​ស្រី នៅក្នុង​ទូរ​សព្ទ័​អតីត​ស្វាមី

119

 

​ភ្នំពេញ​៖ ថ្ងៃនេះ លោកស្រី ដេ​ត ម៉ាលី​ណា បានចេញ​មុខមក​បង្ហោះ​សារ​ពាក់ព័ន្ធ​ពី​អតីត​ស្វាមី​គឺ​លោក ឌួង ឆាយ សារជាថ្មី​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ។ ក្នុងនោះ​ត្រង់ចំនុច​មួយ លោកស្រី​បាន​ឲ្យ​ដឹងថា អតីត​ស្វាមី បាន​មាន​ទំនាក់ទំនង​ជាមួយ​ស្រី​ជាច្រើន នាក់ ដែលមាន​ទាំង​កាមេរ៉ា​វីដេអូ ព្រមទាំង​បាន​បង្ហោះ លេខ​ទូរស័ព្ទ​មនុស្ស​ស្រី​ជាច្រើន ដែល​នាង​បាន​លួច​ថត​ពី​ក្នុង​ទូរស័ព្ទ​អតីត​ស្វាមី​មក​បង្ហោះ ។​
បន្ទាប់ពី​មានការ​បង្ហោះ​លេខ​ទូរស័ព្ទ​នោះ​ហើយ មហាជន​អ្នកគាំទ្រ ក៏បាន​ដឹងថា លេខ​ទូរស័ព្ទ​នោះ​ខ្លះ​ជា​របស់​តារា​ស្រី​ក្នុង​វ​ង្វ​ង់​សិល្បៈ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការលើក ឡើង​ថា​តារា​ស្រី​ជា​ម្ចាស់​លេខ​នោះ អាច មាន​ទំនាក់ទំនង​ជាមួយ នឹង​លោក​ឌួង ឆាយ ហើយ ក្រោយ​មានការ​លើកឡើង​បែបនេះ តារា​ស្រី ២ រូប គឺ តារា​បង្ហាញ​ម៉ូដ ម៉ៃ​យ៉ា និង តារា​សម្តែង ជេ​ស៊ីកា ក៏បាន​ចេញ​មុខមក​ប្រតិកម្ម​នឹង​រឿងនេះ ។​
តារា​ម៉ូ​ដែល ម៉ៃ​យ៉ា ក៏បាន​បញ្ជាក់​តាមរយៈ​ការ​ឡាយ​វីដេអូ​ថា លោកស្រី ដេ​ត ម៉ាលី​ណា មិនគួរ​បង្ហោះ​លេខ​ទូរស័ព្ទ​របស់​នាង ជា​សាធារណ​យ៉ាង នេះ​ទេ ក៏​ព្រោះតែ​នាង​មិនមាន​ទំនាក់ទំនង​អ្វី​ជាមួយនឹង​លោក ឌួង ឆាយ ហើយ​លេខ​ទូរស័ព្ទ​នេះ នាង​ប្រើប្រាស់​សម្រាប់​រឿង​ការងារ ។ ដោយឡែក តារា​សម្តែង ជេ​ស៊ីកា ឯនោះ​វិញ នាង​បាន​ឲ្យ​ដឹងថា លេខ​ទូរស័ព្ទ​របស់​នាង​បានដាក់​ជា​សាធារណ​នៅលើ​
​គណនី​IG និង​fb ដូច្នេះ​លេខ​របស់​នាង​ងាយ​នឹង​គេ​មាន ហើយ​នាង​ក៏​មិនមាន​ទំនាក់ទំនង​ជាមួយនឹង​លោក ឌួង ឆាយ ដែរ ។​
យ៉ាងណាមិញ ក្រោយពី​មានប្រតិកម្ម​ពី​តារា​ស្រី ២ រូប​ខាងលើ ក៏ដូចជា​ម្ចាស់​លេខ​ទូរស័ព្ទ​ជាច្រើន​ទៀត ដែល​បានចេញ​មុខមក​ប្រតិកម្ម​ថា ខ្លួន​មិនមាន​ពាក់ព័ន្ធ​ជាមួយ នឹង​អតីត​ស្វាមី លោកស្រី ដេ​ត ម៉ាលី​ណា ហើយ​នោះ នៅ​យប់​ថ្ងៃ​ដដែល​លោកស្រី​ក៏បាន​បង្ហោះ​សារ​បញ្ជាក់​សារជាថ្មី ដើម្បី​បញ្ចប់​មន្ទិល​ពី​លេខ​ទូរស័ព្ទ​ដែល​លោកស្រី​បាន​ផុស​នោះ​ថា​៖ ឥលូវ​នេះ នាង​ខ្ញុំ​មក​បញ្ចាក់​អំពី​លេខ​ទូរ​សព្ទ័ ដែល​នាង​ខ្ញុំ​បាន​បង្ហោះ​មុននេះ គឺ​នាង​ខ្ញុំ​មិន​ស្គាល់​ពួកគាត់​ជា​អ្នកណា​ដែរ ហើយ​ខ្ញុំ​មិនបាន​សំដៅ ឬ គិតថា​ពួកគាត់​បាន​
​ទាក់ទង​ជាមួយ​ឌួង ឆាយ ទេ​គ្រាន់តែ​ខ្ញុំ​ថា​ហេតុ​អី​បាន​គាត់​សេវ​លេខ​ឈ្មោះ​ស្រី​ច្រី​ន​ម៉េ​ស ហើយ​សុទ្ធសឹងតែ​ជា​មនុស្ស​ស្រី​ទៀត អញ្ចឹង​បង​បង ឬ ប្អូន​ដែលមាន លេខ​នេះ កុំ​មាន​ការយល់ច្រលំ​អី ព្រោះ​នាង​ខ្ញុំ​មិនបាន និយាយថា​មាន​ជាប់​ពាក់​ព​ន្ធ័​អី្វ​ជាមួយ​ខ្ញុំ និង​ឌួង ឆាយ ទេ មិនដឹង​គាត់​សំបូរ​លេខ​ម៉េ​សបាន​ពី​ណា ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង