ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ចុះចែកអំណោយ ដល់ប្រជាជនក្រីក្រ២១គ្រួសារ កំពុងធ្វើចត្តាឡីស័ក

53

 

ភ្នំពេញ៖នាថ្ងៃទី២៣ខែមិនាឆ្នាំ២០២១លោកថេង សុថុល អភិបាលខណ្ឌចំការមនដែលអមដំណើរ ដោយអភិបាលរងខណ្ឌ ចៅសង្កាត់និងមន្រ្តីសង្កាត់ ខណ្ឌជាច្រើនរូបទៀតដោយ បានចុះសាកសួរសុខទុក្ខចែក អំណោយរជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន២១គ្គ្រួសារដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” ឆ្នាំ២០២១ រស់នៅក្នុងសង្កាត់ទន្លេបាសាក់និងនៅក្នុងអនុវិទ្យាល័យសម្ដេចសុធារស។

ខណៈពេលចុះសាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនក្រីក្រ ដែលកំពង់ធ្វើចត្តាឡីស័កនាឱកាសនោះលោកថេង សុថុលអភិបាលខណ្ឌចំការមន ដោយបានមានមតិលើកឡើង ដោយស្នើដល់បងប្អូនបន្តអនុវត្តន៍ តាមការណែនាំនូវវិធានការ ៣ការពារ របស់សម្ដេចតេជោគឺ១ការពាក់ម៉ាស ២ការលាងដៃ ៣ការរក្សាគម្លាតសុវត្ថិភាពសង្គម.បុគ្គល និង ៣កុំគឺ១កុំចូលទៅទីកន្លែង ដែលបិទជិតគ្មានខ្យល់ចេញ.ចូលហើយប្រើម៉ាសុីនត្រជាក់ច្រើន ២កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ ឬទីប្រជុំជនដែលមានការជួបជុំច្រើន និងទី៣កុំប៉ះពាល់គ្នាក្នុងអំឡុងពេលនេះ ជៀសវាងការចាប់ដៃសូមលើកដៃសំពះ៕ ដោយ៖សុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង