ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះរោងបាយរោងចក្រ ឃ្យុងស៊ីង នៅតំបន់សេដ្ឋកិច្ចពិសេស 7NG

65

 

កណ្តាល ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹក ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស7NG ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល នៅរោងចក្រខ្សែភ្លើង ឃ្យុងស៊ីង បណ្ដោយ១២០ម៉ែត្រទទឹង៨០ម៉ែត្រ បានឆេះរោងបាយកម្មករទំហំបណ្ដោយ៨០ម៉ែត្រនិងទទឹង១៥ម៉ែត ។

របាយការណ៍ពីសមត្ថកិច្ច ដែលទើបទទួលបាន បង្ហាញថា ករណីនេះបណ្ដាលឲ្យមានកម្មករម្នាក់ រងរបួសស្រាល ឈ្មោះ ភឹម រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃចាស់ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ជាកម្មករផ្នែកជាង ខូចខាតសម្ភារៈមាន ម៉ាស៊ីនភ្លើងធំចំនួន១គ្រឿង ម៉ាស៊ីនស្កេនក្រយៅដៃ១៥គ្រឿង តុបាយ កៅអី និង កង្ហារ មួយចំនួន ។

ម្ចាស់រោងចក្រឈ្មោះ ចាង សាងហូ ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិកូរ៉េខាងត្បូង និងមានកម្មករ-កម្មការិនីសរុបចំនួន១៦៧៥នាក់ដែលកំពុងធ្វើការងារ ។

សន្និដ្ឋាន ករណីនេះ ដោយសារឆ្លងចរន្តអគ្គិសនីនៅក្បែររោងបាយ ហើយបានឆាបឆេះផ្នែករោងម៉ាស៊ីន រហូតដល់រោងបាយ តែមិនឆេះដល់កន្លែងធ្វើការរបស់កម្មករឡើយ ។

ករណីនេះ បានប្រើរថយន្តពន្លត់អគ្គិភ័យស្រុកខ្សាច់កណ្ដាល១គ្រឿងនិងរថយន្តទឹក 7NG ចំនួន២គ្រឿង ទើបរលត់ទាំងស្រុង ៕

អត្ថបទដែលជាប់ទាក់ទង