ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការឃុំខ្លួនស្រ្តីពាណិជ្ជករម្នាក់ រឿងចេញសែកស្អុយជាង២លានដុល្លារ

53

 

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១ លោក កូយ សៅ ចៅក្រមស៊ើបសួរ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ស្ត្រីពាណិជ្ជករម្នាក់ ពីបទ ប្រើប្រាស់មូលប្បទានបត្រគ្មានសាច់ប្រាក់(សែកស្អុយ)ជាង២លានដុល្លារ ។

ជនត្រូវចោទមានឈ្មោះ លី ស៊ីវហ៊ុង ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរជាពាណិជ្ជករ នាំសម្ភារៈជាគ្រឿងតុបតែងផ្ទះបាយ មកពីប្រទេសកូរ៉េ ដែលមានអាសយដ្ឋានស្នាក់នៅភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនខ្លួនឡើងតុលាការ។

យោងតាមបណ្តឹងឈ្មោះ ហេង ស្រីពៅ បានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្តឹងពីឈ្មោះ លី ស៊ីវហ៊ុង ដែលមិនបំពេញកាតបកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន.ដោយចេញមូលប្បទានបត្រ អត់សាច់ប្រាក់សរុបប្រមាណជាង២លានដុល្លារអាមេរិក (សែកស្អុយ) ចំនួន១៥សន្លឹក)។

តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបរកណ៍អាចជួញជូរ បាននិងប្រតិបត្តិការទូទាត់សាច់ប្រាក់ស្រ្តី ជាប់ចោទអាចប្រឈមនឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ពី៥លានរៀលដល់១០លានរៀល ឬត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី២ឆ្នាំ ដល់៥ឆ្នាំ ប្រសិនតុលាការរកឃើញកុំតាមបទចោទ៕

អត្ថបទដែលជាប់ទាក់ទង