ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាប់ខ្នោះ ព្រោះឆក់ទូរស័ព្ទពីស្រ្តីម្នាក់ មិនបានសម្រេច

33

 

ភ្នំពេញ ÷ ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្រ្តីម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវ មិនបានសម្រេច ព្យាយាមជិះរត់គេច ដល់ផ្លូវភ្នំពេញហាណូយ ចំណុចស្តុប៩២ ក៏ជ្រុលទៅបុករថយន្តបណ្តាលឲ្យដួល
ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខក្រប៊ួចជាប់ នៅវេលាម៉ោង៨ និង ៣០ នាទីយប់ថ្ងៃពុធទី២៤ ខែមីនា ឆ្នាំ ២០២១ ឃាត់បានត្រង់ផ្លូវភ្នំពេញហាណូយ ចំណុចស្តុប៩២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ ទី១ ឈ្មោះទន់ ប្រុសពៅភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ ធ្វើការងារនៅរោងចក្រ ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ( ជាអ្នកឆក់)
ជនសង្ស័យទី២ មានឈ្មោះមួនមេង ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលនៅខណ្ឌពោធិ៍សែនជ័យ (អ្នកឌុប)។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញស្រ្តីជាជនរងគ្រោះជិះម៉ូតូម៉ាកនិចមួយគ្រឿង មិនចាំផ្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវ២៣០ កែងនិងផ្លូវ២៥៣ នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូម៉ាកហុងដាទ្រីមសង់សេ១២៥ មួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកព្រៃវែង 1R 4250 ធ្វើដំណើរតាមបណ្តោយផ្លូវ២៣០ ជិះធ្វើអែបទៅជិតស្រ្តីជនរងគ្រោះ រួចឈោងដៃទៅឆក់ទូរស័ព្ទតែមិនបានសម្រេច ត្រូវបានសមត្ថកិច្ចចុះត្បាតឃើញទាន់ ក៏ជនសង្ស័យទាំង២នាក់ ព្យាយាមជិះរត់គេចខ្លួន ដោយកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានសហការជាមួយនិងកម្លាំងសមត្តកិច្ចខណ្ឌសែនសុខ ធ្វើការប្រដេញតាមជនសង្ស័យពីក្រោយ ឃាត់បាននៅផ្លូវភ្នំពេញហាណូយ ចំណុចស្តុប៩២ ដោយជនសង្ស័យទាំង២នាក់នោះ ជិះម៉ូតូទៅបុកនិងរថយន្ត បណ្តាលឲ្យដួលត្រូវសមត្ថកិច្ចក្របួចបាន វាយខ្នោះដឹកយកទៅអធិការដ្ឋានខណ្ឌសែនសុខ តែម្តងទៅ។

បច្ចុប្បន្នត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ បានប្រគល់ជនសង្ស័យទាំង២នាក់ និងម៉ូតូមួយគ្រឿង ដឹកយកទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើ្បធ្វើការសាកសួរបន្ត និងចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕​

អត្ថបទដែលជាប់ទាក់ទង