ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី ស្តារអាងស្តុបទឹកកខ្វក់ នៅក្រោមសួនច្បារ តាមបណ្តោយដងទន្លេសាបរួចរាល់ បានបន្តការស្តារលូនៅផ្លូវព្រះមុនីវង្ស ដើម្បីសម្រួលផ្លូវទឹកហួរ នារដូវវស្សាខាងមុខ

45

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗ ដែលមានទំហំមុខកាត់ ១ម៉ែត្រ ១ម៉ែត្រកន្លះ ២ម៉ែត្ររហូតដល់ ២ម៉ែត្រខ្លះជាដើម ។
ទោះបីពេលនេះរដ្ឋបាលរាជធានីភ្នំពេញជាប់ដៃប្រយុទ្ធនិងទប់ស្កាត់ការរីករាលដាលដោយជំងឺកូវីដ១៩ក៏ដោយជាក់ស្ដែងសម្រាប់ពេលនេះ ក្រុមការងាររបស់រាជធានីភ្នំពេញ បានធ្វើសកម្មភាពស្តារអាងស្តុបទឹកកខ្វក់ នៅក្រោមសួនច្បារតាមបណ្តោយដងទន្លេរសាបចាប់ពីមុខផ្សារចាស់ រហូតដល់សាលសន្និទ្ធិចតុមុខនិងនៅរោងដំរី ខាងត្បូងព្រះបរមរាជវាំងនិងកំពុងស្តារលូ នៅតាមបណ្តោយផ្លូវព្រះមុនីវង្សផងដែរ ដើម្បីសម្រួលផ្លូវទឹកហួរ បញ្ជៀសការលិច ក្នុងរដូវវស្សាខាងមុខនេះ។

លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ មិនានេះថា ក្រុមការងារអង្គភាពលូទឹកបូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោយពីមានការណែនាំពីលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលភ្នំពេញ អង្គភាពលូទឹកបូមទឹក បាននិងធ្វើសកម្មភាពស្ដារអាងស្តុបទឹកកខ្វក់នៅ តាមបណ្តោយដងទន្លេរសាបចាប់ពីផ្សារចាស់ រហូតដ់សាលសន្និទ្ធិចតុមុខនិងនៅរោងដំរី ដែលមាន ចំនួន៥អាង ក្នុងនោះនៅតាមបណ្តោយដងទន្លេរសាប ចំនួន៤អាង និងនៅរោងដំរីចំនួន១អាង ហើយការងារនេះ បានបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី២៥មិនា ។ជាមួយគ្នានេះដែរ ក្រុមការងារមួយក្រុមទៀតក៏បាននិងកំពុងស្តារលូ នៅតាមបណ្តោយផ្លូវព្រះមុនីវង្សផងដែរ ដើម្បីសម្រួលផ្លូវទឹកហួរ បញ្ជៀសការលិច ក្នុងរដូវវស្សាខាងមុខនេះ។

ពាក់ព័ន្ធពាក់ព័ន្ធនឹងការស្ដារប្រព័ន្ធលូ ក្នុងរាជធានីភ្នំពេញនេះ លោកដួង ចាន់សារ៉ាត់ ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការដោយកុំទុកដាក់សំរាម នៅមាត់លូ លើគំរូលូឬនៅមុខលូជាដើម ដែលធ្វើសំរាមទាំងនោះ ហូមកបាំងមុខលូពេលមានភ្លៀងធ្លាក់ម្ដងៗ ។

លោក ក៏បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋចូល រួមសហការ ដោយកាយសំរាមចេញពីមុខឬមាត់លូ
និងជៀសវាងឲ្យបាននូវការបិទមាត់លូ ព្រោះតែខ្លាចមានក្លិនស្អុយ ។ នេះជាទម្លាប់មិនល្អ នឹងធ្វើឱ្យមានការលិចលង់លំនៅដ្ឋាន នៅពេលមានភ្លៀងធ្លាក់នៅរដូវវស្សាខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង