ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានឲ្យដឹងថា៖ ការងារបង្កបង្កើនផលនៅក្នុងរដូវប្រាំង ឆ្នាំ២០២១ ទទួលបានលទ្ធិផលល្អ ប្រសើរ

66

 

ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២១ បានបញ្ជាក់ឲ្យដឹងថា៖ គិតមកត្រឹមថ្ងៃទី២៥ មីនា ឆ្នាំ២០២១ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រោះបាន លទ្ធិៀលល្អប្រសើរ បច្ចុប្បន្ន យើងប្រកបរបបក
សិកម្ម លើផ្ទៃដីចំនួន៦៤៩៥៣៩ហិកតាស្មើនឹង ១៤២, ៤៥% នៃផែនការ៤៥៩២០០ ហិកតា លើសពីឆ្នាំមុន ៥២០៣១ ហិកតា ។

រីឯការងារប្រមូលផលស្រូវរដូវប្រាំងឆ្នាំ២០២១ នេះសម្រេចបានចំនួន ៤៨៦ ៦៤៦ហិកតា ស្នើនឹង ៧៤,៩២% នៃផ្ទៃដីអនុវត្តបានសរុបចំនួន ៦៤៩ ៥៣៩ ហ.ត ដោយទទួលបានបរិមាណផលសរុបចំនួន២១៧៥ ១៩៧ តោន ក្នុងនេះទទួលបានទិន្នផលជាមធ្យមប្រមាណជា៤,៤៧ តោន ក្នុង១ហិកតា។

ដោយឡែកចំពោះ ដំណាំសាកវប្បកម្ម ដូចជាពោតស, ដំឡូងជ្វា,បន្លែគ្រប់មុខ,ម្ទេស, ឪឡឹក អនុវត្តបានចំនួន ៣៨១៧០ ហិកតាស្មើ នឹង១០២, ៣០% នៃផែនការ ៣៧ ៣១២ ហិកតា លើសឆ្នាំមុន ៥៤៤ ហិកតា ។ រីឯ ដំណាំឧស្សាហកម្ម ដូចជា ពោតក្រហម, ដំឡូងមី, សណ្តែកបាយ, សណ្តែកដី,សណ្តែកសៀង, ល្ង, អំពៅ, ក្រចៅ, ថ្នាំជក់ និងឈូក អនុវត្តបានចំនួន ៨៩ ៨៦៤ហិកតា ស្មើនឹង ១០៥, ៥៤% នៃផែនការ ៨៤៧៧០ហិកតា លើសឆ្នាំមុន ១០ ១៩០ ហិកតា ។

ជារួម ការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងត្រូវបានបញ្ចប់ជាស្ថាពរ នៅទូទាំងប្រទេស ។ ទន្ទឹមនឹងនេះ ក្រសួងបានបន្តជំរុញដល់កសិករឲ្យត្រៀមលក្ខណៈការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាដែលនឹងចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដូចជាការពង្រាបដីស្រែ ការភ្ជួររាស់ដី និងការត្រៀមពូជស្រូវជាដើម ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង