ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ លួចទ្វារឈើផ្ទះខ្មោចបារាំង ទាំងថៃ្ងចែស ត្រូវនគរបាល ស្ទាក់ឃាត់ជាក់ស្ដែង

38

កំពង់ស្ពឺ  ៖  នៅថ្ងៃទី២៥ ខែមីនា  ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី ករណីចោរលួចទ្វារផ្ទះ នៅចំ ណុចផ្ទះខ្មោចបារាំងសេះ ដែលទុកចោលគ្មានអ្នកមើលថែរក្សា  ស្ថិតក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យឈ្មោះ សុន វល្លិ ភេទប្រុស  អាយុ ២១ឆ្នាំ មានទីលំនៅភូមិខោប សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរ រកស៊ី ដឹកសត្វគោ  បានយករឺម៉ក ចូលលួចដោះយកទ្វារ ឈើចំនួន  ៤សន្លឹក ដាក់លើរឺម៉ កបម្រុងដឹកចេញ ត្រូវបានប្រជាពលរដ្ឋបានរាយការណ៍ សមត្ថកិច្ចចុះឃាត់បានជាក់ស្ដែង នាំខ្លួន មកកាន់បុស្ដិ៍នគរបាលរដ្ឋបាលរការធំ  ដើម្បីសាកសួរ  ។

នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅលួចយកសម្ភារៈ ទ្វាឈើក្នុងផ្ទះខ្មោចបារាំងសេះ  ពិតមែន  ។ បញ្ជាក់ថា ជនជាតិបារាំងមួយគ្រួសារ បានស្លាប់អស់រយៈពេកយូរ មកហើយ គ្មានសាច់ញាតិណាមកមើលថែរក្សាផ្ទះនោះទេ។

បច្ចុប្បន្ន សមត្ថកិច្ចបានដកហូតរឺម៉កម៉ូតូនិងវត្ថុតាងសន្លឹកទ្វា ឈើចំនួន ៤ផ្ទាំង ជាប្រភេទទ្វារផ្ទះ  រួចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការនីតិវិធីបន្ដ ៕

អត្ថបទដែលជាប់ទាក់ទង